មកដឹងអត្ថន័យ និងប្រវត្តិរូបសាក់ ដែលក្រុមអ្នកលេងជប៉ុន Yakuza និយមចាក់លើខ្លួន

  • 2017-09-08 07:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាក់​សាក់​ជប៉ុន គឺ​ជា​ស្ទីល​ដ៏​ពេញ​និយម​បំផុត​មួយ នៅ​ក្នុង​សិល្ប​នៃ​ការ​ចាក់​សាក់ ប៉ុន្តែ​អ្នក​ធ្លាប់​ដឹង​ទេ​ថា រាល់​រូបភាព​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​ចាក់​សាក់​ជប៉ុន សុទ្ធសឹងតែ​មាន​អត្ថន័យ និង​គោលបំណង?

អត្ថន័យ​សាក់​ជប៉ុន បាន​បន្ថែម​នូវ​ភាព​ស៊ីជម្រៅ ចំពោះ​សិល្បៈ​នៃ​ការ​ចាក់​សាក់ ដែល​ជួយ​ធ្វើ​ឲ្យ​សាក់​ជប៉ុន ស្ថិត​នៅ​យូរ​អង្វែង និង​បង្កើន​អនុភាព​របស់​ខ្លួន ចំពោះ​មនុស្ស​ជា​ច្រើន ដែល​រស់នៅ​ក្រៅ​វប្បធម៌​ជប៉ុន។

ប្រវត្តិ​សង្ខេប​នៃ​ការ​ចាក់​សាក់​ជប៉ុន

តាម​ប្រពៃណី ការ​ចាក់​សាក់​ជប៉ុន បាន​ចាប់ផ្ដើម​ជា​មធ្យោបាយ នៃ​ការ​នាំ​យក​នូវ​ឋានៈ​សង្គម និង​ការ​ប្រើ​ជា​និមិត្តរូប​ខាង​វិញ្ញាណ ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់ ដើម្បី​ការពារ និង​ជា​និមិត្ត​សញ្ញា​នៃ​ការ​លះបង់​ផង​ដែរ។

រំលង​អស់​រយៈពេល​ជា​យូរ​មក ការ​ចាក់​សាក់​នៅ​ក្នុង​វប្បធម៌​ជប៉ុន បាន​ក្លាយ​ជា​ទម្រង់​នៃ​ការ​ដាក់​ទណ្ឌកម្ម ដែល​ជា​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​លើ អ្នក​ទោស​សង្គ្រាម ឧក្រិដ្ឋជន និង​ទាសករ​ជា​ដើម ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​សង្គម សម្គាល់​ឋានៈ​របស់​ពួកគេ​បាន​ភ្លាមៗ​តែម្ដង។ នៅទីបំផុត ការ​អនុវត្ត​នេះ​បាន​រសាត់​បាត់​ទៅ ហើយ​ការ​ចាក់​សាក់​បាន​វិល​ត្រលប់​មក​វិញ។

បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ ការ​ចាក់​សាក់​ត្រូវ​បាន​ប្រកាស​ថា​ខុស​ច្បាស់ ដោយ​អធិរាជ​ជប៉ុន នៅ​ក្នុង​កិច្ចប្រឹងប្រែង​កែលំអ​រូបភាព​របស់​ប្រទេស​ជប៉ុន នៅ​ភាគ​ខាងលិច។ បន្ទាប់មក ការ​ចាក់​សាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន ក៏​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បទ​ឧក្រិដ្ឋកម្ម ប៉ុន្តែ​វា​មិន​អាច​បញ្ឈប់​ជន​បរទេស ដែល​ចាប់អារម្មណ៍​ខ្លាំង ពី​ការ​ស្វែងរក​ជំនាញ​ចាក់​សាក់​ជប៉ុន ដែល​ជួយ​រក្សា ការពារ និង​ធ្វើ​ឲ្យ​វា​នៅ​រស់​រាន​មាន​ជីវិត​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា ការ​ចាក់​សាក់​ជប៉ុន​បែប​ប្រពៃណី និង​ផ្នែក​នៃ​បទ​ឧក្រិដ្ឋកម្ម ត្រូវ​បាន​ក្រុម​អ្នក​លេង​ជប៉ុន Yakuza អនុវត្ត និង​រក្សា​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​តែម្ដង។

ពាក្យ​ជប៉ុន​ដែល​ត្រូវ​បាន​គេ​ប្រើ សម្រាប់​ការ​ចាក់​សាក់​នៃ​ក្រុម​អ្នកលេង Yakuza គឺ «Irezumi» ដែល​មាន​ន័យ​ថា «បញ្ចូល​ទឹក​ថ្នាំ»។ ពួកគេ​ប្រើ​វិធីសាស្ត្រ​ចាក់​សាក់​ដោយ​ដៃ ដោយ​ការ​ចាក់​បញ្ចូល​ទឹក​ថ្នាំ​តាមរយៈ​ម្ជុល​ទៅ​ក្រោម​ស្បែក។ ដំណើរការ​នេះ​អាច​មាន​តម្លៃ​ថ្លៃ ឈឺ​ចាប់​ខ្លាំង និង​ប្រើ​ពេល​យូរ។ មិនតែប៉ុណ្ណោះ ការ​ចាក់​សាក់​ដោយ​ដៃ អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ទៀត​ផង ព្រោះ​នៅ​ពេល​ចាក់​បញ្ចូល​ទឹក​ថ្នាំ​ទៅ​ក្រោម​ស្បែក ធ្វើ​ឲ្យ​ស្បែក​មិន​អាច​ដក​ដង្ហើម​បាន៕

ខាង​ក្រោម​នេះ​គឺ​ជា​អត្ថន័យ​រូប​សាក់ ដែល​ក្រុម​អ្នក​លេង​ជប៉ុន Yakuza និយម​ចាក់​លើ​ខ្លួន៖

#១ សាក់​រូប​នាគ តំណាង​ឲ្យ ប្រាជ្ញា , កម្លាំង , ឥទ្ធិពល​ល្អ , ខ្យល់ និង ទឹក

#២ សាក់​រូប​ត្រី តំណាង​ឲ្យ ការ​ប្ដេជ្ញា​ចិត្ត , កម្លាំង , ភាព​ក្លាហាន , ភាព​ចង់​បាន​ជោគជ័យ

#៣ សាក់​រូប​ហង្ស តំណាង​ឲ្យ ការ​កើត​ឡើង​វិញ និង ជ័យជម្នះ

#៤ សាក់​រូប​ខ្លា តំណាង​ឲ្យ កម្លាំង , ភាព​ក្លាហាន , ការពារ​ពី​សំណាង​អាក្រក់ វិញ្ញាណ​អាក្រក់ និង ជំងឺ

#៥ សាក់​រូប​តោ តំណាង​ឲ្យ ការ​ការពារ , ភាព​រឹងមាំ , ភាព​ក្លាហាន , សំណាងល្អ និង វីរភាព

#៦ សាក់​រូប​ពស់ តំណាង​ឲ្យ ការ​ការពារ , ប្រាជ្ញា , សំណាងល្អ , កម្លាំង និង ការ​ផ្លាស់ប្ដូរ

#៧ សាក់​រូប​លលាដ៍​ក្បាល តំណាង​ឲ្យ ជីវិត , ការ​ស្លាប់ , ការ​ផ្លាស់ប្ដូរ , ការ​គោរព​ចំពោះ​អ្នក​ស្លាប់ និង​បុព្វបុរស

#៨ សាក់​រូប​យក្ស​ពាក់​ស្រោម​មុខ តំណាង​ឲ្យ ទង្វើ​ល្អ និង​អាក្រក់ , អ្នកការពារ , អ្នកបោកប្រាស់ និង អារក្ស

#៩ សាក់​រូប​ទឹក ឬ រលក តំណាង​ឲ្យ ចលនា , កម្លាំង , ភាព​ប្រែប្រួល និង ជីវិត៕

ចុចអាន៖

ប្រភព៖ richmondtattooshops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី