មកមើលមហាហេដ្ឋារចនាសម្ពន្ធ២កន្លែងនៅភ្នំពេញ ត្រៀមបង្ហាញខ្លួនខាងមុខនេះ
- 2017-09-10 02:18:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលមហាហេដ្ឋារចនាសម្ពន្ធ២កន្លែងនៅភ្នំពេញ ត្រៀមបង្ហាញខ្លួនខាងមុខនេះ
ចន្លោះមិនឃើញ
ហេដ្ឋារចនាសម្ព័ន្ធធំៗពីរកន្លែងក្នុងរាជធានីភ្នំពេញ បានបង្ហាញប្លង់ជាផ្លូវការ និងមានគម្រោងសាងសង់ក្នុងពេលខាងមុខនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយលើកស្ទួយសម្រស់ទីក្រុងឱ្យកាន់តែមានសោភ័ណភាព។ ដូច្នេះសូមប្រិយមិត្តទៅមើលប្លង់គំរូ ទាំងអស់គ្នា ថាអស្ចារ្យប៉ុណ្ណា?
១. ស្ពានឆ្លងទន្លេសាបថ្មី
សាលារាជធានីភ្នំពេញមានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប ក្នុងភូមិសាស្រ្តខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅកាន់តំបន់ អភិវឌ្ឍជ្រោយចង្វារ ដោយស្ពាននេះមានប្រវែងជិត១គីឡូម៉ែត្រ និងទទឹងស្ពានជាង ១០ ម៉ែត្រ កាត់ទន្លេសាបម្តុំឃ្លាំងសាំងក្រុមហ៊ុនសូគីមិចគីឡូម៉ែត្រលេខ៦។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងឱ្យដឹងថា ការកសាងស្ពាននេះនឹងត្រូវធ្វើឡើងនៅម្តុំគីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ។ លោកបន្តថាគម្រោងនេះអាចមានរយៈពេលពីរឆ្នាំ ដោយស្ថិតក្រោមគម្រោងថវិការបស់សាលារាជធានីភ្នំពេញ។ លោកបន្ថែមថាៈ «ស្ពានថ្មីនេះនឹងកាត់ផ្លូវជាតិលេខ៥ ហើយបើមិនមានអីប្រែប្រួលទេ អាចចាប់ផ្តើមសាងសង់នៅខែតុលាតុលាឆ្នាំនេះ»។
២. ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ
កាលពីថ្មីៗនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន បានបង្ហាញប្លង់ពង្រាងថ្មីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលអាចនឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៧។
បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សាទៅលើប្លង់ដែលមាន ៤ជម្រើសផ្សេងគ្នា រួមទាំងប្លង់ពង្រាងថ្មី ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការកកស្ទះចរាចរណ៍។
គួរឱ្យដឹងដែរថា រង្វង់មូលចោមចៅ ចន្លោះផ្លូវជាតិលេខ៤ និងលេខ៣ តែងជួបបញ្ហាកកស្ទះជាប្រចាំ និងធ្វើឱ្យមានការរំខានជាខ្លាំងដល់ការធ្វើដំណើរ។ ដូច្នេះនៅពេលស្ពានអាកាសនិងផ្លូវក្រោមដីនេះ សាងសង់រួចរាល់ ប្រជាពលរដ្ឋនឹងលែងលំបាកទៀតហើយ។
សូមជម្រាបជូនថា ក្រៅពីគម្រោងធំៗខាងលើ នៅមានគម្រោងផ្សេងទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងសិក្សា រួមមាន៖
គម្រោងសាងសង់ផ្លូវក្រោមដីភ្ជាប់ពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារឆ្ពោះទៅគម្រោង អភិវឌ្ឍន៍ជ្រោយចង្វារ។
គម្រោងសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់។
ចុចអាន៖