ថ្ងៃ​នេះ ១៦​ឆ្នាំ​មុន យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក ផ្ដាច់​ជីវិត​ជិត ៣​ពាន់​នាក់

  • 2017-09-11 01:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ហេតុការណ៍​ដ៏​រន្ធត់​ ថ្ងៃ១១ កញ្ញា ២០០១
  • ភេរវជន​អាល់កៃដា បញ្ជា​យន្តហោះ​ទៅ​បុក​អគារ​ពាណិជ្ជកម្ម​ធំ​ពីរ​
  • ប្រល័យ​ជីវិត​មនុស្ស​អស់ ២៩៧៧​នាក់

ថ្ងៃ​ទី ១១ ខែ​កញ្ញា​នេះ គឺ​ជា​ខួប​ទឹក​ភ្នែក​លើក​ទី១៦ នៃ​សាច់ញាតិ​ជន​រង​គ្រោះ​ទាំង​ឡាយ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សោកនាដកម្ម​​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Center)។ នៅ​ថ្ងៃ​ទី ១១ កញ្ញា ឆ្នាំ២០០១ ក្រុម​ភេរវជន​អាល់កៃដា បាន​បញ្ជា​យន្តហោះ​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង​ទៅ​បុក​អគារ​ពាណិជ្ជកម្ម​ធំ​ពីរ​របស់​សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស​ជិត ៣​ពាន់​នាក់​បាត់​បង់​ជីវិត។

ហេតុការណ៍​នោះ​គឺ​ជា​ទុក្ខសោក​ធំ​​បំផុត​របស់​ពិភពលោក ​ចាប់​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី២ និង​ប្រល័យ​ជីវិត​មនុស្ស​អស់ ២៩៧៧​នាក់។ ផ្សែង​ខ្មួល​ខ្មាញ់​បាន​បាចសាច​ចេញ​ពី​អគារ​ក្រោយ​ពេល​យន្តហោះ​បើក​បុក​គួរ​ឲ្យ​រន្ធត់។ មិន​យូរ​ប៉ុន្មាន អគារ​ទាំង២​នោះ​បាន​ដួល​រលំ​គ្រប​យក​ជីវិត​មនុស្ស​ជា​ច្រើន រួម​ទាំង​ប៉ូលិស និង​មន្ត្រី​ពន្លត់​អគ្គីភ័យ​ដែល​ព្យាយាម​ចូល​ទៅ​ជួយ​សង្គ្រោះ។   ទន្ទឹម​នឹង​នេះ ក្រុម​ភេរវជន​ក៏​បាន​បញ្ជា​​យន្តហោះ​ទៅ​បុក​អគារ​ទីបញ្ជាការ​បង់តាហ្គោន​ជា​មូលដ្ឋាន​ទ័ព​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​។ ចំណែក​ឯ​យន្តហោះ​មួយ​គ្រឿង​ទៀត​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​បុក​កម្ទេច​អគារ​សំខាន់ៗ​របស់​រដ្ឋាភិបាល​នៅ​ទីក្រុង​ទីក្រុង​វ៉ាស៊ីនតោន ប៉ុន្តែ​បាន​ធ្លាក់​កណ្ដាល​ផ្លូវ ដោយសារ​មាន​ការ​តដៃ​ពី​ក្រុម​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ។   សោកនាដកម្ម​នោះ​បាន​ធ្វើ​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​អាមេរិក​រាប់ពាន់​លាន​ដុល្លារ រីឯ​ការ​សម្អាត​សំណល់​អគារ​បាន​ប្រព្រឹត្ត​ទៅ​អស់​ពេល​ជិត​មួយ​ឆ្នាំ ដោយ​ចំណាយ​ទឹក​ប្រាក់​អស់ ៧៥០ លាន​ដុល្លារ៕

ចុចអាន​អត្ថបទ​៖

ប្រភព៖ montereyherald   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី