Wenger៖ "Kylian Mbappe គឺ​ជា​ Pele ថ្មី”

  • 2017-09-11 02:21:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Arsenal លោក  Arsene Wenger  បាន​និយាយ​ថា យុវជន​​កំពុង​លេចធ្លោ​របស់ Paris Saint-Germain កីឡាករ Kylian Mbappe គឺ​ជា Pele ថ្មី"។

និយាយ​ប្រាប់​សារព័ត៌មាន​  beIN SPORTS អ្នក​ចាត់​ដែល​គេ​ហៅ​ថា តា​បារាំង​​បាន​លើក​ឡើង​ថា កីឡាករ​វ័យ​១៨​ឆ្នាំ​នេះ​មាន​សក្ដានុពល​ ​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ល្អ​​ជាង​គេ​លើ​​លោក។ "ខ្ញុំ​គិត​ថា គេ​​គឺ​មាន​ភាព​ឆ្លាតវៃ​និង​បុគ្គលិកលក្ខណៈ​​​ពិសេស ព្រម​ទាំង​មាន​ជំនឿ​លើ​ខ្លួន​ឯង។ សម្ដី​របស់ Wenger ។

អ្នក​ចាត់​ការ​វ័យ​៦៧​ឆ្នាំ​​បាន​បន្ត​ទៀត​ថា៖ "ខ្ញុំ​បាន​និយាយ​ប្រាប់​មិត្ត​ខ្ញុំ​ថា Mbappe គឺ​ជា​ Pele ថ្មី។ គេ​អាច​ក្លាយ​ជា​កីឡាករ​ខ្លាំង​ក្នុង​ពិភពលោក ព្រោះ​តែ​គេ​មាន​លក្ខណៈសម្បត្តិ​​ល្អ​ៗ​ច្រើន។ គេ​តែងតែ​​បង្ហាញ​​នូវ​កា​ចាប់​អារម្មណ៍ រាល់​ពេល​បាល់​នៅ​នឹង​ជើង​គេ ពេល​ខ្លះ​មាន​​ពិសេស​កើត​ឡើង​ទៀត។ Mbappe បាន​ចូលរួម​ជាមួយ PSG ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​នឹង​ទិញ​ផ្ដាច់​នៅ​ឆ្នាំ​ក្រោយ​នូវ​តម្លៃ​១៦៦​លាន​ផោន៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ