ខ្សែ​ការពារ Swansea វិះ​ស៊ី​មួយ​ជើង​ដេក​ស្ដូក​ដូច​អ្នក​ចាំទី Man City

  • 2017-09-11 03:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ Matt Ritchie  របស់ Newcastle ត្រូវ​អាជ្ញាកណ្ដាល​ Mike Jones​ផ្ដល់​ត្រឹម​កាត​លឿង​ប៉ុណ្ណោះ បន្ទាប់​ពី​លើក​ជើង​ខ្ពស់​វិះ​ត្រូវ​កណ្ដាល​មុខ​ខ្សែ​ការពារ​កណ្ដាល Alfie Mawson ​របស់  Swansea។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង​ អំឡុង​ពេល Newcastle ជួប  Swanseaក្នុង​សប្ដាហ៍​ទី​៤​​ Premier League ពេល​កីឡាករ​ទាំង​ពីរ​ប្រឹង​ប្រជែង​យក​បាល់​លើ​អាកាស ដោយ Mawson ប្រើ​ក្បាល​និង Ritchie លើក​ជើង។ តែ​ជា​សំណាង​ល្អ​និង​ភាព​អ្វី​ឆ្លាត Mawson មិន​បាន​រក​របួស​អ្វី​នោះ​ទេ ដោយ​សារ​គេ​​បាន​គេច​ទាន់​ពី​រន្ទះ​ជើង​របស់ Ritchie។

បញ្ចប់​លទ្ធផល​ពេល​នោះ Newcastle បាន​យក​ឈ្នះ Swansea ១-០។ សកម្មភាព​នេះ​បាន​កើត​ឡើង​ក្រោយ​មួយ​ថ្ងៃ​ Sadio Mane របស់ Liverpool ទទួល​បាន​កាត​ក្រហម ក្រោយ​លើក​ជើង​ខ្ពស់​ប៉ះ​ចំកណ្ដាល​មុខ​របស់​ Ederson អ្នក​ចាំទី​របស់ Man City ដេក​ស្ដូកស្ដឹង​លើ​ទីលាន​អស់​រយៈពេល​៨​នាទី មុន​ពេល​សែង​ចេញ​ទៅ​ក្រៅ។​

គ្រប់គ្នា​ពិត​ជា​បារម្ភ​ពី Ederson ដោយ​គិត​ថា​នឹង​​បញ្ហា​របួស​ធ្ងន់ធ្ងរ​។ យ៉ាងណាមិញ តាម​ព័ត៌មាន​ចុងក្រោយ​កីឡាករ​ប្រេស៊ីល​រូប​នេះ​​មិន​មាន​របួស​ដល់​ថ្នាក់​បាក់​ឆ្អឹង​អ្វី​នោះ​ គ្រាន់​របួស​ខាង​ក្រៅ​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី