គ្រាន់តែ​ចិន​ប្រកាស​ឈប់​ទិញ ​​តម្លៃ Bitcoin​ ដាំក្បាល​ធ្លាក់​ចុះ​យ៉ាង​គំហុក

  • 2017-09-11 07:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយតករ​ទូរគមនាគមន៍​របស់​ចិន​ទើប​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​បញ្ឈប់​នូវ​រាល់​ប្រតិបត្តិការ​ចរាចរណ៍​ទិញ​លក់​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​ក្នុង​ប្រទេស​ខ្លួន​ចាប់​ពី​ពេល​នេះ​ទៅ​ ​ហើយ​ការ​ប្រកាស​នេះ​ធ្វើ​ឲ្យ​តម្លៃ​ ​Bitcoin​ ​ក្នុង​ទីផ្សារ​អន្តរជាតិ​កំពុង​ធ្លាក់​ចុះ​ប្រមាណ​ ​៧,៣%។

ទន្ទឹម​ការ​ប្រកាស​នេះ​ ​អ្នក​នាំ​ពាក្យ​របស់​ភ្នាក់ងារ​ទិញ​លក់​ ​Bitcoin​ ​របស់​ចិន​ ​Huobi.com​ ​និង​ ​Okcoin​ ​បាន​ឲ្យ​ដឹង​ថា​ពួក​គេ​មិន​ទាន់​ទទួល​បាន​នូវ​ការ​កំណត់​ឲ្យ​បញ្ឈប់​អាជីវកម្ម​របស់​ពួក​គេ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា​ក្រោយ​ការ​ប្រកាស​ ​តម្លៃ​រូបិយប័ណ្ណ​អេឡិចត្រូនិក​ ​Bitcoin​ ​ក្នុង​ទីផ្សារ​ ​Huobi.com​ ​បាន​ធ្លាក់​ចុះ​ប្រមាណ​ ​១៨%​ ​ផង​ដែរ។

ជា​មួយ​គ្នា​នោះ​ ​អ្នក​វិភាគ​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ​ជា​ច្រើន​លើក​ថា​ ​វិធានការ​នេះ​នឹង​ធ្វើ​ឲ្យ​តម្លៃ​ ​Bitcoin​ ​ជុំវិញ​ពិភពលោក​កាន់​តែ​មាន​ភាព​រង្គោះរង្គើ​ខ្លាំង​ ​ខណៈ​បច្ចុប្បន្ន​ប្រទេស​ចិន​ជា​មជ្ឈមណ្ឌល​ស្វែងរក​ ​ទិញ​លក់​ ​និង​ផ្គត់ផ្គង់​សម្ភារៈ​ស្វែងរក​ ​Bitcoin​ ​ធំ​បំផុត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Bloomberg   ប្រែ​សម្រួល៖ រដ្ឋ