​Sabay ប្រាប់​​វិបសាយ​​មួយ ចង់​ទិញ​កាមេរ៉ា​ ​និង​ ​Lens​ ​ដឹង​តែ​ត្រូវ​ចិត្ត​តែម្តង​

  • 2017-09-11 03:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សម្រួល​ដល់​ការ​ជ្រើសរើស​ប្រភេទ​កាមេរ៉ា​ ​ក៏​ដូច​ជា​ជម្រើស​ ​Lens​ ​ឲ្យ​ត្រូវ​តាម​ប្រភេទ​រូបភាព​ដែល​ប្រិយមិត្ត​ចង់​ផលិត​នោះ​ ​Sabay​ ​សូម​ណែនាំ​វិបសាយ​មួយ​ដែល​មាន​មុខងារ​ពិសេស​អាច​ជួយ​លើ​ករណី​នេះ។

រូបតំណាង

វិបសាយ​នោះ​ឈ្មោះ​ថា​ ​[www.whatthelens.com](https://www.whatthelens.com/canon/?)​ ​ដែល​មាន​មុខងារ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ជ្រើស​យក​ប្រភេទ​កាមេរ៉ា​ដែល​កំពុង​ល្បី​ជុំវិញ​ពិភពលោក​ដូច​ជា​ ​Canon, Nikon, Sony, Fuji, Olympus​ ​និង​ ​Panasonic​ ​រួម​ជា​មួយ​ប្រភេទ​រូប​ភាព​នានា​ដើម្បី​វិភាគ​រក​ប្រភេទ​ ​Lens​ ​ឲ្យ​ត្រូវ​តាម​ចិត្ត​ ​និង​ប្រភេទ​រូបភាព​ដែល​អ្នក​ប្រើប្រាស់​ចង់​ផលិត។

វិធី​ប្រើប្រាស់​ ​គឺ​ប្រិយមិត្ត​អាច​ចាប់​ផ្ដើម​ជា​មួយ​ការ​ជ្រើសរើស​ម៉ាក​កាមេរ៉ា​នានា​ដែល​ចូល​ចិត្ត​ ​ហើយ​វិបសាយ​តម្រូវ​ឲ្យ​ជ្រើសរើស​យក​ប្រភេទ​រូបភាព​ប្រមាណ​ ​២០​ ​សន្លឹក​ ​ហើយ​វា​នឹង​បង្ហាញ​ប្រភេទ​កាមេរ៉ា​ ​និង​ ​Lens​ ​ដែល​សក្ដិសម​បំផុត​សម្រាប់​ការ​ថត​រូប​របស់​ប្រិយមិត្ត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ រដ្ឋ