មាន​រឿង​ទៀត​ហើយ​​! កំពូល​តារា​ YouTube Pewdiepie ធ្វើ​​ឲ្យ​​អ្ន​ក​ទស្សនា​ខឹង​សម្បាយ៉ាង​ខ្លាំង

  • 2017-09-12 03:01:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ YouTube ល្បី​ជាង​គេ​ឈ្មោះ Pewdiepie ដែល​មាន​អ្នក​ Subscribe ដល់​ទៅ​ជាង​ ៥០​លាន​នាក់​នោះ ឥឡូវ​នេះ​មាន​រឿង​ទៀត​ហើយ​ ដោយ​សារ​តែ​ប្រើ​ពាក្យ​ពេចន៍​មិន​សម​រម្យ​ពេល​កំពុង​ Live Video ខ្លួន​លេង​ហ្គេម។

Pewdiepie

តារា​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ដែល​មាន​ឈ្មោះ​ពិត​ថា Felix Kjellberg បាន​ហៅ​អ្នក​លេខ​ហ្គេម​ម្នាក់​ថា "A N****r” ដែល​ជា​ពាក្យ​អាក្រក់​និង​មិន​សមរម្យ​បំផុត​សម្រាប់​ជន​ស្បែក​ខ្មៅ ខណៈ​ពេល​កំពុង​លេង​ហ្គេម​មួយ​ដែល​មាន​ឈ្មោះ​ថា "PlayerUnknown's Battlegrounds”។

បន្ទាប់​ពី​ខ្លួន​បាន​និយាយ​ថា​ដូច​ច្នេះ​ថា៖ "What a fing n*r?” Pewdiepie បាន​បន្ថែម​ថា​ សុំ​ទោស​ ខ្លួន​មិន​មាន​បំណង​និយាយ​ដល់​ថ្នាក់​ហ្នឹង​ទេ។

ប៉ុន្ដែ​ទោះ​បី​ជា​លោក​បាន​សុំ​ទោស​ក៏​ដោយ​ ក៏​មាន​អ្នក​ទស្សនា​ជា​ច្រើន​បាន​ខឹង​សម្បារ​ ហើយ​និយាយ​ថា​ Pewdiepie គឺ​ជា​មនុស្ស​​រើស​អើង​ពូជ​សាសន៍ និង​ប្រើ​ប្រាស់​ពាក្យ​មិន​បាន​ល្អ។

ហ្គេម​ដែល​ Pewdiepie និយាយ​ពាក្យ​មិន​ល្អ

ហើយ​នេះ​ក៏​មិន​មែន​ជា​លើក​ទី​ ១ នោះ​ទេ​ដែល​តារា​ YouTube រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​ពេញ​ចិត្ត​ ដោយ​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​លោក​ធ្លាប់​ធ្វើ​ឲ្យ​គេ​ឆួល​ច្រមុះ​ម្ដង​ហើយ​ ដោយ​សារ​តែ​ប្រើ​ពាក្យ​ពេចន៍​មិន​ល្អ​ទាក់​ទង​នឹង​ពូជ​សាសន៍​ជ្វីប។ បន្ទាប់​ពី​ហេតុ​ការណ៍​នោះ​កើត​ឡើង​ ផលិតកម្ម​ធំៗ​ដែល​លោក​ធ្លាប់​សហការ​ជាមួយ​ដូច​ជា Disney's Maker Studios និង YouTube Red បាន​ផ្តាច់​​ទំនាក់​ទំនង​ទាំង​ស្រុង​ជាមួយ​លោក។

មក​ដល់​ពេល​នេះ Pewdiepie មាន​អ្នក​ Subscribe នៅ​លើ​ YouTube ដល់​ទៅ ៥៧លាន​នាក់​ឯណោះ​ ហើយ​បើ​គិត​ត្រឹម​ឆ្នាំ ២០១៦ លោក​អាច​មាន​លទ្ធភាព​រក​ចំណូល​បាន​ដល់​ទៅ ១៥លាន​ដុល្លារ​ ដែល​ជា​ YouTuber ម្នាក់​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ៕

អាន​អត្ថបទ៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី