Angelina Jolie ដឹក​ដៃ​កូន​ខ្មែរ​៥រូប ទៅ​សម្ពោធ​រឿង​នៅ​កាណាដា

  • 2017-09-12 06:36:45
  • ចំនួនមតិ

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ Angelina បាន​បង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​​ មហោស្រព​ភាពយន្ត Toronto International Film Festival។

នៅ​ថ្ងៃ​នោះ​ដែរ​គឺ​ជា​ថ្ងៃ​ដែល​នាង​បាន​នាំ​យក​រឿង​ "First They Killed My Father” ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​កាណាដា​ជា​ផ្លូវ​ការ​ ស្រប​ពេល​ដែល​រឿង​នេះ​ដាក់​បញ្ចាំង​នៅ​តាមរោងកុននៅ​ស្រុកខ្មែរ។

អ្វីដែលភ្ញាក់ផ្អើលនោះ តារាស្រីដែលជាអ្នកដឹកនាំរឿងរូបនេះ​បាន​ចូល​រួម​ដោយ​មានវត្តមាន​កូនៗ​ទាំង​៦​ ព្រម​ទាំង​កុមារ មុន​ គឹមហាក់ សារឿម​ ស្រី​ម៉ុច​ ដែល​បាន​សម្ដែង​ក្នុង​រឿង​នេះ ​អ្នក​ស្រី អ៊ឹង លឿង ជា​អ្នក​និពន្ធ​រឿង​ ព្រម​ទាំង​ផលិតករ​ លោក រិទ្ធី​ ប៉ាន់។

Angelina និង​កូនៗ ចូលរួម​ជា​មួយ​ តារា​សម្ដែង​ មុន​ គឹមហាក់ និង សារឿម​ ស្រី​ម៉ុច​ និង​​អ្នក​ស្រី អឹង​​ លួង​
Angelina និង ផលិតករ​លោក រិទ្ធី ប៉ាន់

Angelina បាន​ស្លៀក​រ៉ូប​ពណ៌​ខ្មៅ ជាមួយ​នឹង​ស្បែក​ជើង​ពណ៌​ខ្មៅ​ដូច​គ្នា​ អម​ដោយក្រវិល​មួយ​គូ​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង។

គូស​បញ្ជាក់​ថា​ភាព​យន្ដ​នេះ​ទើប​តែ​បាន​ចាប់​ដាក់​បញ្ចាំង​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​នេះ ហើយ​រឿង​នេះ​ក៏​ដឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​លើ Netflix ថ្ងៃ​ទី ១៥ ខែ​នេះ​ហើយ៕

អាន​អត្ថបទ៖


ប្រភព៖ Dailymail ប្រែ​សម្រួល៖ ធារ៉ូ