The Chainsmokers កំពុង​ត្រូវ​គេ​រិះ​គន់​ក្រោយ​និយាយ​ថា​ជន​ជាតិ​ចិន​បរិភោគ​សាច់​ឆ្កែ!

  • 2017-09-12 08:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង​ The Chainsmokers ទាំង​ពីរ​រូប​នេះ​កំពុង​តែ​ត្រូវ​គេ​រិះ​គន់​ ជា​ពិសេស​ពី​សំណាក់​ជន​ជាតិ​ចិន​ ព្រោះ​បាន​និយាយ​លេង​បែប​កំប្លែង​ថា​ជន​ជាតិ​ចិន​បរិភោគ​សាច់​ឆ្កែ។

Alex និង Andrew

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ សមាជិក​ទាំង​ពីរ​រូប​ Alex Pall និង Andew Taggart បាន​ស្នាក់​នៅ​ទី​ក្រុង​ សៀងហៃ ដើម្បី​សម្ដែង​ក្នុង​កម្មវិធី Electronic Music Festival ឈ្មោះ​ថា Ultra China។ បន្ទាប់​មក​នៅ​ថ្ងៃ​ច័ន្ទ​ពួក​គេ​បាន​បង្ហោះ​វីដេអូ​សម្ភាសន៍​មួយ​ទៅ​លើ​បណ្ដាញ​សង្គម​ Twitter ដែល​និយាយ​ចំអក​ឲ្យ​ប្រជាជន​ចិន​ដែល​បរិភោគ​សាច់​ឆ្កែ។ បន្ទាប់​មក​វីដេអូ​នេះ​ក៏​ត្រូវ​ពួក​គេ​លុប​ចោល​ទៅ​វិញ​ ដោយ​សារ​តែ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ទូទាំង​ពិភពលោក​ មិន​មែន​ត្រឹម​តែ​មក​ពី​ប្រទេស​ចិន​នោះ​ទេ។

អ្ន​ក​ទាំង​ពីរ​នៅ​ក្នុង​វីដេអូ​សម្ភាសន៍

ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​ពេល​អ្នក​សម្ភាសន៍​បាន​សាក​សួរ​លោក Alex Pall ថា​ តើ​ Alex នឹង​យក​សត្វ​ឆ្កែ​របស់​ខ្លួន​មក​តាម​ពេល​ធ្វើ​ដំណើរ​តន្ត្រី​ទេសចរណ៍​ឫ​អត់? Alex បាន​ឆ្លើយ​ថា​គេ​មិន​ច្បាស់​ក្នុង​ចិត្ត​ទេ​ ថា​តើ​គួរ​តែ​នាំ​មក​ទី​នេះ​ឫ​អត់? ហើយ​ក៏​សើច​ធ្វើ​តែ​មិន​ដឹង។

ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពួក​គេ​យ៉ាង​ច្រើន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​។ ហេតុ​នេះ​ហើយបាន​ជា​ពួក​គេ​លុប​វីដេអូ​នោះ​ចោល​ហើយ​បង្ហោះ​រូប​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter វិញ​ថា​ពួក​គេ​គ្មាន​បំណង​មើល​ងាយ​ជន​ជាតិ​ចិន​នោះ​ទេ ហើយ​ក៏​សោក​ស្ដាយ​ណាស់​ចំពោះ​ទង្វើ​នេះ៕

សារ​ដែល​ពួក​គេ​បង្ហោះ​សុំទោស

វីដេអូ​ដែល​ត្រូវ​គេ​ប្រតិកម្ម៖

អាន​អត្ថបទ៖

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ ធារ៉ូ