កក្រើក​ហើយ! អាល់ប៊ុមថ្មីរបស់ BTS នឹង​មាន​ការ​ចូលរួម​ពី The Chainsmokers

  • 2017-09-11 01:50:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មិត្ត​យុវវ័យ​ BTS នឹង​ត្រឡប់​មក​វិញ​ជាមួយ​អាល់ប៊ុម​ថ្មី​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ។

នេះ​ជា​ដំណឹង​រីករាយ​មួយ​របស់​អ្នក​គាំទ្រ​ ហើយ​កាន់​តែ​ភ្ញាក់​ផ្អើល​ទៅ​ទៀត​នោះ​ គឺ​អាល់ប៊ុម​ “Love Yourself 承‘Her’” របស់​ BTS ក៏​មាន​ការ​សហការ​ច្រៀង​រួម​គ្នា​ជាមួយ​ រវាង​ BTS និង​ ក្រុម​ចម្រៀង​បុរស​ដ៏​ល្បី​ The Chainsmokers ដែរ។

យ៉ាង​ណា​មិញ​ក្រុម​បុរស​ទាំង​២ នេះ​បាន​ជួប​គ្នា​ កាល​ពី​ចូលរួម​កម្មវិធី​ Billboard Music Awards ឆ្នាំ​ ២០១៧​ ហើយ​ពេលនោះ​ ពួកគេ​បាន​ថត​រូប​ជាមួយ​គ្នា​ ព្រម​ទាំង​បាន​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ និង​ព័ត៌មាន​ខ្លះ​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ទៀត​ផង។ ចាប់​តាំង​ពី​ពេល​នោះ​មក​ BTS និង​ The Chainsmoker ក៏​បាន​ទាក់ទង​គ្នា​ និង​ថែម​ទាំង​មាន​គម្រោង​ធ្វើ​បទ​ចម្រៀង​រួម​គ្នា​ទៀត ហើយ​ពេល​នេះ​ គ្រោងការ​របស់​ពួកគេ​ បាន​ក្លាយ​ជា​ការ​ពិត​ហើយ។

The Chainsmokers

គួរ​បញ្ជាក់​ផង​ដែរ​ អាល់ប៊ុម​ "Love Yourself 承 ‘Her'” នេះ​ នឹង​ចេញ​ថ្ងៃ​ទី​ ១៨​ ខែ​កញ្ញា​ខាងមុខ​នេះ​ ចំណែក​អ្នក​គាំទ្រ​ក៏​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ផង​ដែរ៕

រូបភាព​ Teaser សម្រាប់​អាលប៊ុម​ថ្មី​របស់ BTS

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី