ញាក់​សាច់​! ​Apple​ ​ចេញ​ ​iPhone ​៣​ ​ម៉ូដែល​ ​អម្បាញ់មិញ​នេះ

  • 2017-09-12 19:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ ​ទើប​បញ្ចេញ​រូបរាង​ ​និង​បច្ចេកវិទ្យា​ដែល​មាន​បំពាក់​លើ​ ​iPhone​ ស៊េរី​ថ្មី​ដល់​ទៅ​ ៣ ម៉ូដែល​ ដែល​មាន​ដូច​ជា​ ​iPhone 8​ ​និង​ ​iPhone 8 Plus ​បំពាក់​មក​ជា​មួយ​អេក្រង់​ ​LCD​ ទំហំ​ ​៤,៧​ ​អ៊ីញ​ ​និង​ ​៥,៦​ ​អ៊ីញ​ ​ហើយ​ពិសេស​បំផុត​នោះ​ ​គឺ​ម៉ូដែល​ ​iPhone X​ ​មាន​អេក្រង់​ ​OLED​ ​គ្មាន​គែម​ជា​ម៉ូដែល​ផលិត​សម្រាប់​អបអរ​ខួប​ ​១០​ ​ឆ្នាំ​នៃ​ត្រកូល​ស្មាតហ្វូន​ ​iPhone​ ​នេះ​តែ​ម្ដង។

iPhone 8 និង 8 Plus
iPhone X

Apple​ ​នឹង​ផ្ដើម​ទទួល​ឲ្យ​មាន​ការ​កុម្ម៉ង់​ទិញ​ ​iPhone 8​ និង 8 Plus ចាប់​ពី​​ថ្ងៃ​​សុក្រ ទី ១៥ ខែ​កញ្ញា​នេះ ​ជា​មួយ​តម្លៃ​ ​ដុល្លារ​​ចាប់​ពី​ ៦៩៩ ដុល្លារ​សម្រាប់ iPhone 8 និង 8 Plus តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ ​(បរទេស) ដោយ​ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា។ ដោយ​ឡែក​ចំពោះ​ iPhone X វិញ​នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​តុលា ហើយ​ចេញ​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​ថ្ងៃ​ទី​ ៣ វិច្ឆិកា ជា​មួយ​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

អត្ថបទ៖ រដ្ឋ