Google ប្ដឹង​បក​​គណៈ​កម្មាធិការ​អឺរ៉ុប​ EU ដែល​ផាក​ពិន័យ​តម្លៃ​ ២,៤ ​ប៊ីលាន​អឺរ៉ូ​​

  • 2017-09-12 12:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Google ​បាន​ប្តឹង​ទៅ​គណៈ​កម្មាធិការ​អឺរ៉ុប​ចំពោះ​ការ​ផាក​ពិន័យ​តម្លៃ​ ២,៤ ​ប៊ីលាន​អឺរ៉ូ​កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ​។

ក្រុមហ៊ុន​ Google

ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Alphabet ​អះអាង​ថា​ ចំនួន​ផាក​ពិន័យ​ខាង​លើ​នឹង​មិន​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ម៉្លឹង​ទេ​បន្ទាប់​ពី​ក្រុមហ៊ុន​ Intel ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​បណ្តឹង​ដែល​មាន​រយៈពេល​ ៦ ​ឆ្នាំ​លើ​ករណី​ឥរិយាបទ​ប្រឆាំង​ការ​ប្រកួត​ប្រជែង​។

គណៈ​កម្មាធិការ​អឺរ៉ុប​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ Google ​កាល​ពី​ថ្ងៃ​ទី​ ២៧ ​មិថុនា​បញ្ឈប់​ការ​លូក​ដៃ​ខុស​ច្បាប់​លើ​លទ្ធផល​ Google Shopping ហើយ​ទុក​រយៈ​ពេល​ពីរ​ខែ​ដើម្បី​អនុវត្តន៍​ការ​សម្រេច​ចិត្ត​នេះ​។ យោង​តាម​ស្ត្រី​អ្នក​នាំ​ពាក្យ​ម្នាក់​នៅ​តុលាការ​ឱ្យ​ដឹង​ថា​ ថ្ងៃ​ទី ​២៨​ កញ្ញា គឺ​ជា​កាល​បរិច្ឆេទ​បិទ​តែ​ក្រុមហ៊ុន​មិន​បាន​ស្មើ​សុំ​ដឺ​ការ​បណ្តោះ​អាសន្ន​ពី​ការ​ព្យួរ​នេះ​ទេ​។

គណៈ​កម្មាធិការ​អឺរ៉ុប​

យ៉ាងណាមិញ​ក្រុមហ៊ុន​ត្រូវ​មាន​សំណើរ​ពីរ​បៀប​របប​ដែល​ខ្លួន​នឹង​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​គណៈ​កម្មាធិការ​អឺរ៉ុប​ដើម្បី​អនុញ្ញាតិ​ឱ្យ​អ្នក​ប្រើ​ប្រាស់​នូវ​ជម្រើស​និង​អត្ថ​ប្រយោជន៍​នៃ​ការ​ច្នៃ​ប្រឌិត​ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​ប្តូរ​ក្បួន​ដោះ​ស្រាយ​របស់​ខ្លួន​ និង​ដោះ​ស្រាយ​សេវា​កម្ម​ទិញ​ទំនិញ​ដៃ​គូ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​។

ចុច​អាន​អត្ថបទ​បន្ត​៖

ប្រភព៖ GSMarena   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី