កាន់​តែ​កក្រើក​ iPhone 8 នឹង​​បង្ហាញ​​ខ្លួន​នៅ​ទី​ស្នាក់​ការ​ថ្មី​របស់​ Steve Jobs

  • 2017-09-12 11:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោក​កំពុង​ចាំ​តាម​ដាន​ព្រឹត្តិការណ៍​សំខាន់​បំផុត​របស់​ក្រុមហ៊ុន​ Apple ​ដែល​នឹង​បញ្ចេញ​ iPhone 8, iPhone 8 Plus ​និង​ iPhone X ផលិតផល​គំរប់​១០​ឆ្នាំ​នៃ​ iPhone ​បន្ទាប់​ពី​ Steve Jobs ​បាន​បង្ហាញ​ដំបូង​កាល​ពី​ឆ្នាំ​ ២០០៧ ​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ម្តង​រួច​មក​ហើយ​។

Steve Jobs Theater

iPhone ​ជំនាន់​ថ្មី​ទាំង​៣​ម៉ូឌែល​ខាង​លើ​នឹង​ត្រូវ​បង្ហាញ​នៅ​រោង​មហោស្រព​របស់​ Steve Jobs (Steve Jobs Theater) ​ដែល​មាន​កៅអី​ទស្សនា​ ១០០០ កន្លែង​ធ្វើ​ពី​ស្បែក​ដែល​ក្រុមហ៊ុន​ចាយ​លុយ​ ១៤ ០០០ ដុល្លារ​ឯ​ទី​ស្នាក់​ការ​ថ្មី​រាង​កង​រង្វង់​មូល​គឺ​ Apple Park ​នៅ​ទី​ក្រុង​ Cupertino រដ្ឋ​កាលីហ្វ័រញ៉ា​ ។

​ក្រៅ​ពី​នេះ​ក្រុមហ៊ុន​ក៏​បង្ហាញ​នាឡិការ​ឆ្លាត​វៃ​ជំនាន់​ទី​ ៣ ​Apple Watch 3 ​និង​ទូរទស្សន៍​ Apple TV ​កម្រិត​ 4K ​ទៀត​ផង​ ។ រោង​មហោស្រព​នេះ​នឹង​ដាក់​ឈ្មោះ​ថា​ Steve Jobs Theater ​ពោល​គឺ​ដើម្បី​គោរព​ដល់​ការ​ចង​ចាំ​របស់​លោក​ Steve Jobs និង​ឥទ្ធិពល​ដ៏​អស្ចារ្យ​មក​លើ​ Apple ​និង​ពិភពលោក​ ។

ដោយ​ឡែក​ទី​ស្នាក់ការ​ថ្មី​ Apple Park ​ដែល​មិន​ទាន់​បញ្ចប់​ការ​សាង​សង់​នៅ​ឡើយ​មាន​ទំហំ​ ៧១ ​ហិក​តា​នឹង​ជំនួស​ទី​ស្នាក់ការ​ដំបូង​នៅ​ផ្លូវ​ Infinite Loop ​ក្នុង​ក្រុង​ Cupertino ​និង​រដ្ឋ​កាលីហ្វ័រញ៉ា​ដែល​បើក​កាល​ពី​ឆ្នាំ​ ១៩៩៣។

iPhone 8, iPhone X និង​ iPhone 8 Plus

គួរបញ្ជាក់ថា​ ក្រុមហ៊ុន​ Apple ​គ្រោង​នឹង​នាំ​បុគ្គលិក​របស់​ខ្លួន​ជាង​ ១២ ០០០ ​នាក់​ទៅ​កាន់​ទីស្នាក់ការ​ថ្មី​ Apple Park បន្ទាប់​ពី​សង់​រួច​រាល់​នៅ​ចុង​ឆ្នាំ​នេះ​ដែល​គ្រោង​ចាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ៥ ​ប៊ីលាន​ដុលារ​ឯណោះ​ ។ ទីស្នាក់ការ​ថ្មី​នេះ​នឹង​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​ ១០០% ​និង​បំពាក់​ដំបូល​សូឡា​កម្លាំង​ ១៧ ​មេហ្កាវ៉ាត់​ហើយ​វា​នឹង​ក្លាយ​ជា​ការ​ដំឡើង​បន្ទះ​សូឡា​ធំ​ជាង​គេ​លើ​អគារ​ក្នុង​លោក​៕

ចុច​អាន​អត្ថប​ទ​បន្ត​៖

ប្រភព៖ Indian Express   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទថ្មី