ចេញកាលបរិច្ឆេទ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត 5G
- 2017-09-12 08:03:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញកាលបរិច្ឆេទ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត 5G
ចន្លោះមិនឃើញ
យោងតាម Gartner ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន 5G នឹងបើកឲ្យប្រើប្រាស់ជាលើកដំបូងនៅទឹកដីសហរដ្ឋអាមេរិកនាអំឡុងឆ្នាំ ២០២០ ខាងមុខ។
កន្លងទៅ Apple ក៏ធ្លាប់ទទួលបានសិទ្ធធ្វើការសាកល្បងអ៊ីនធឺណិតល្បឿនកំពូលមួយនោះ សម្រាប់ទូរសព្ទជំនាន់ក្រោយiPhone 8 និង SAMSUNG ដែលមានម៉ូដែល Galaxy S8 និង Note 8។
ការពង្រឹងនៃ 5G នឹងមានល្បឿនកាន់តែអស្ចារ្យឡើងដល់ 1GBps។ ផ្អែកតាមការលើកឡើងនៃសហភាពទូរគមនាគមន៍អន្តរជាតិ ITU បានឲ្យដឹងថា ល្បឿនស្តង់ដារនៃ 5G សម្រាប់ Downlink អាចឡើងខ្ពស់បំផុតដល់ 20GBps និង Uplink ដល់ 10GBps។ ចំពោះការប្រើប្រាស់លក្ខណៈធម្មតា គេអាចទាញយកឯកសារក្នុងល្បឿន 100MB ក្នុងមួយវិនាទី។ ល្បឿននេះត្រូវបានរាប់បញ្ចូលថាប្រសើរជាង ៣០ ទៅ ៥០ ដងធៀបនឹងល្បឿនអ៊ីនធឺណិតនាពេលបច្ចុប្បន្ន។