អ្នកភូមិឥណ្ឌូនេស៊ី​ចាប់ផ្ដើមពិធីគាស់​សព​សាច់ញាតិ លើកបីដើរទៅផ្ទះ

  • 2017-09-13 01:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនជាតិ​ភាគ​តិច​ឥណ្ឌូនេស៊ី​ក្នុង​តំបន់​​មួយ បាន​ធ្វើ​ពិធី​គាស់​សាកសព​សាច់​ញាតិ​បងប្អូន និង​មិត្ត​ភ័ក្ដិ រួច​នាំ​ទៅ​ផ្ទះ​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អន្តរជាតិ។

ពួក​គេ​បាន​បោស​សម្អាត និង​ស្លៀក​ពាក់​ខោអាវ​ថ្មី​ៗ​ឲ្យ​សាកសព​​ មុន​ពេល​នាំ​ដើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ព្រោះ​មាន​ជំនឿ​ថា​នឹង​ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​ទទួល​បាន​ទិន្នផល​ល្អ។ ជា​រៀង​រាល់​ឆ្នាំ​គ្រួសារ​ជនជាតិ​ភាគ​តិច Toraja ​រស់​នៅ​តាម​​តំបន់​ភ្នំ ​ខេត្ត Sulawesi ខាង​ត្បូង តែង​តែ​ធ្វើ​ពិធី​នាំ​សាកសព​ឪពុក​ម្ដាយ​​ សាច់ញាតិ​ បងប្អូន​ និង​មិត្តភ័ក្ដិ​នានា​យក​ទៅ​ភូមិ​ពួក​គេ​ដើម្បី​ប្រារព្ធ​ពិធី​ប្រចាំ​ឆ្នាំ​ហៅ​ថា Ma'nene ដែល​មាន​រយៈពេល ៣​ថ្ងៃ។

មុន​ពេល​គាស់​ឡើង ក្រុម​​គ្រួសារ​ទាំង​នោះ​បាន​បើក​គម្រប​មឈូស ទុក​​ឲ្យ​សាកសព​ស្ងួត​សិន ទើប​ពួក​យក​មក​ភូមិ។ ​ពួក​គេ​បាន​ដង្ហែ​សាក​សព​​ដោយ​​លើក​បី​កាត់​តាម​ភូមិ​ មើល​ទៅ​ដូច​ខ្មោច Zombie អីចឹង​ដែរ។ អ្វី​ដែល​គេ​ហាម​ គឺ​មិន​ឲ្យ​យំ និង​កាន់​ទុក្ខ​ទេ ព្រោះ​ជា​គោរព​សាកសព។

លើស​ពី​នេះ​ គ្រប់​គ្នា​ត្រូវ​ធ្វើ​ចិត្ត​​ឲ្យ​សប្បាយ​រីករាយ ព្រោះ​បាន​ជួប​​ជា​មួយ​សាច់​ញាតិ​វិញ​ហើយ។ បន្ទាប់​ពី​ដង្ហែ​រួច​រាល់ អ្នក​ភូមិ​បាន​បូជា​ក្របី និង​​ជ្រូក​​ជា​​គ្រឿង​សំណែន​ឲ្យ​សាកសព​ដើម្បី​​ជា​ផ្លូវ​ទៅ​កាន់​ឋានសួគ៌។

ពិធី​ចម្លែក​នេះ​បាន​ចាប់​ផ្ដើម​ជា​ច្រើន​សតវត្សរ៍​​មក​ហើយ គឺ​​មាន​រឿង​ដំណាល​មក​ថា ​មាន​ព្រាន​ព្រៃ​ម្នាក់​បាន​ប្រទះ​ឃើញ​សាកសព​ពុក​ផុយ រួច​គាត់​មាន​ចិត្ត​អាណិត​ក៏​យក​ខោអាវ​របស់​គាត់​ ស្លៀក​ពាក់​ឲ្យ​សាកសព រួច​កប់​យ៉ាង​សមរម្យ។ ​បន្ទាប់​ពី​កប់​រួច​ហើយ ​គាត់​តែង​តែ​​ជួប​រឿង​សំណាង​ៗ​រហូត។ ជនជាតិ​ភាគតិច Trojan ក៏​ចាប់​ផ្ដើម​បញ្ជ្រាប​រឿង​ព្រេង​នេះ​ត​ៗគ្នា រួច​ក៏​ចាប់​ផ្ដើម​​មាន​ពិធី Ma'nene ​រហូត​ដល់​បច្ចុប្បន្ន​តែ​ម្ដង៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី