កូនកំលោះ​១៦ឆ្នាំ ល្បីរៀបការប្រពន្ធអាយុ ៧១ឆ្នាំ តែងតែ​ចាក់សោប្រពន្ធទុក ព្រោះ..

  • 2017-07-12 04:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង​​ល្បី​ខ្លាំង​នៅ​ឥណ្ឌូណេស៊ី ព្រោះ​អាយុ​ខុស​គ្នា​ស្មើ​ជីដូន
  • ធ្លាប់​គំរាម​ធ្វើ​អត្តឃាត​ទាំង​ពីរ​នាក់ បើ​គ្រួសារ​រៀបការ​ឲ្យ
  • រៀបការ​រួច​ប្ដី​តែង​តែ​ចាក់​សោ​ប្រពន្ធ​ក្នុង​ផ្ទះ​ពេល​​ខ្លួន​ដើរ​ចេញ​ក្រៅ ទោះ​មួយ​ភ្លែត​ក៏ដោយ

កាល​ពី​សប្ដាហ៍​មុន ​គូស្នេហ៍​ខុស​ជំនាន់​គ្នា​ខ្លាំង​មួយ​គូ បាន​សម្រេច​ដឹកដៃ​គ្នា​ក្រាប​ផ្ទឹម ​បន្ទាប់​ពី​គំរាម​គ្រួសារ​ទាំង​សងខាង​ធ្វើ​អត្តឃាត បើ​សិន​មិន​ព្រម​​រៀបការ​ឲ្យ​​​បាន​ជា​គ្នា។

កូន​កំលោះ​មាន​ឈ្មោះ Selamet Riadi អាយុ​ ១៦ឆ្នាំ និង​កូន​ក្រមុំ​ Rohaya អាយុ ៧១ឆ្នាំ អ្នក​ទាំង​​ពីរ​រស់​នៅ​ក្នុង​ភូមិ Ogan Komering Ulu ទីក្រុង​​ស៊ូម៉ាត្រា​ខាង​ត្បូង ប្រទេស​ឥណ្ឌូណេស៊ី។ អាពាហ៍ពិពាហ៍​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល ពី​ព្រោះ​តែ​គំលាត​​អាយុ​ដាច់​ឆ្ងាយ​គ្នា​ខ្លាំង​ពេក។

ទោះ​បី​ជា​ទទួល​ពាក្យ​សើច​ចំអក​ពី​មនុស្ស​ជា​ច្រើន​ យុវជន Selamet និង Rohaya ​នៅ​តែ​បន្ត​បង្ហាញ​​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ជា​សាធារណៈ​តាំង​ពី​មិន​ទាន់​រៀបការ និង​ក្រោយ​រៀបការ។

ក្នុង​​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុង​ស្រុក Detik ​ថ្មី​ៗ​នេះ​ លោក Selamat ​បាន​សារភាព​ថា ​ខ្លួន​ងាយ​ប្រចណ្ឌ​ណាស់​នៅ​ពេល​មាន​បុរស​ណា​មក​ក្បែរ​ប្រពន្ធ​របស់​ខ្លួន និង​នារី​ណា​មក​ធ្វើ​បាប​ប្រពន្ធ ដូច្នេះ​គាត់​សម្រេច​ចិត្ត​ចាក់​សោ​ប្រពន្ធ​ទុក​ក្នុង​ផ្ទះ នៅ​ពេល​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ។ "​ បាទ, ខ្ញុំ​ចាក់​សោ​​ប្រពន្ធ​ទុក ព្រោះ​ខ្ញុំ​ខ្លាច​ថា​មាន​បុរស​ផ្សេង​ចូល​ផ្ទះ ពេល​ខ្ញុំ​ចេញ​ទៅ​ម្ហូប​អាហារ ឬ​បារី ប៉ុន្តែ​ខ្ញុំ​នឹង​ដោះ​សោ ពេល​ត្រឡប់​មក​ផ្ទះ​វិញ"។ Selamat បញ្ជាក់។

បើ​តាម​ប្រភព​​មួយ​​បាន​ផ្សាយ​ថា​ ​បន្ទាប់​ពី​រៀប​ការ​រួច​ពួក​គេ​បាន​​ធ្វើ​ដំណើរ​ទៅ​ក្រេប​ទឹក​ឃ្មុំ​​ដល់​​ទីក្រុង​ស៊ូម៉ាត្រា​ខាង​ត្បូង ខេត្ត Palembang និង​បាន​​ថត​​រូប​ផ្អែម​ល្ហែម​​ជា​ច្រើន​សន្លឹក​។ លើស​ពី​នេះ Selamat ​ក៏​បាន​បង្ហាញ​អារម្មណ៍​ចង់​បាន​កូន​ម្នាក់​ជាមួយ​ប្រពន្ធ​ជា​ទី​ស្រលាញ់ Rohaya ​ផង​ដែរ។

​តាម​​ច្បាប់​អាពាហ៍ពិពាហ៍​ឥណ្ឌូណេស៊ី ​បុរស​អាច​រៀប​ការ​បាន​ត្រូវ​មាន​អាយុ​​យ៉ាង​តិច​ ១៩​ឆ្នាំ​ និង​ស្ត្រី​​អាយុ ១៦​ឆ្នាំ​ឡើង​ទៅ។ ចំណែក​អាពាហ៍ពិពាហ៍​គូស្នេហ៍​អតីតជាតិ​ខាង​លើ មិន​បាន​ស្រប​តាម​​ច្បាប់​រដ្ឋ​ទេ ​ប៉ុន្តែ​តាម​ប្រពៃណី​សាសនា៕

ចុចអាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី