កូនកំលោះ១៦ឆ្នាំ និងកូនក្រមុំ ៧១ឆ្នាំ គំរាមគួរឲ្យព្រឺសម្បុរ បើគ្រួសារមិនឲ្យរៀបការ
- 2017-07-04 04:16:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនកំលោះ១៦ឆ្នាំ និងកូនក្រមុំ ៧១ឆ្នាំ គំរាមគួរឲ្យព្រឺសម្បុរ បើគ្រួសារមិនឲ្យរៀបការ
ចន្លោះមិនឃើញ
ប្ដីប្រពន្ធថ្មីថ្មោងខុសជំនាន់មួយគូ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលពួកគេអង្គុយផ្ទឹមរៀបការតាមប្រពៃណីសាសនាឥស្លាមដោយមានការចូលរួមពីបងប្អូនសាច់ញាតិយ៉ាងច្រើនកុះករ។
បើតាមប្រភពពីគេហទំព័រ Coconut បានប្រៀបធៀបចំណងស្នេហ៍ដ៏ស្អិតល្មួតនេះទៅនឹងតួអង្គ Romeo និង Juliet ព្រោះពួកគេមិនអាចរស់នៅដោយអត់នរណាម្នាក់បានឡើយ។ កូនកំលោះមានឈ្មោះ Selamat Riayadi អាយុ ១៦ឆ្នាំ និងកូនក្រមុំឈ្មោះ Rohaya អាយុ ៧១ឆ្នាំ ពួកគេរស់នៅភូមិ Karangendah ស្រុក Ogan Komering ខេត្ត South Sumatra ប្រទេសឥណ្ឌូណេស៊ី។ អ្វីធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល គឺអ្នកទាំងពីរគំរាមធ្វើអត្តឃាត ប្រសិនបើគ្រួសារមិនយល់ព្រមឲ្យរួមរស់នៅជាមួយគ្នា។
យុវជន Selamet និងលោកយាយ Rohaya ទើបរៀបការកាលពីថ្ងៃអាទិត្យថ្មីៗនេះនៅផ្ទះមេភូមិ។ ភ្លាមៗក្រោយរៀបការ រូបថត និងវីដេអូអាពាហ៍ពិពាហ៍ត្រូវបានគេបង្ហោះ រួចចែកចាយព្រោងព្រាតនៅលើបណ្ដាញសង្គមនៅឥណ្ឌូណេស៊ី ទាំងចោទសួរថា ព័ត៌មាននេះ ពិតឬយ៉ាងណា?
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន Detik តាមខ្សែទូរសព្ទ មេភូមិលោក Kuswoyo បានបញ្ជាក់ថា អាពាហ៍ពិពាហ៍នេះពិតជាកើតមានប្រាកដមែនហើយកូនកំលោះ និងកូនក្រមុំ ថែមទាំងគំរាមធ្វើអត្តឃាតទៀតផង ប្រសិនបើគ្រួសារពួកគេមិនអនុញ្ញាតឲ្យរៀបការ ព្រោះពួកគេស្រលាញ់គ្នាខ្លាំងមែនទែន ប្រសិនបើម្ខាងស្លាប់ នោះម្នាក់ទៀតនឹងសម្លាប់ខ្លួន។លោកយាយជាកូនក្រមុំ ត្រូវប្រភពមេភូមិអះអាងថា ធ្លាប់រៀបការ និងមេម៉ាយចំនួន ២ដងផងដែរ៕
ចុចអាន៖
ត្រឹម ៣ឆ្នាំ ឥណ្ឌូណេស៊ី បាញ់ពន្លិចទូកនេសាទខុសច្បាប់ជាង ៣០០គ្រឿង
កុមារតូចល្បីជក់បារីអត់ឈប់កាល ៧ឆ្នាំមុន ពេលនេះកែប្រែជីវិតគួរឲ្យសរសើរ