មាន Fan ទៅ​ទទួល​អត់​រសៀល​នេះ U18 មក​ដល់​កម្ពុជា​វិញ​ហើយ

  • 2017-09-13 01:46:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៨ ឆ្នាំ​ នឹង​មក​ដល់​ទឹក​ដី​កម្ពុជា​វេលា​ម៉ោង ២:៤៥​ នាទី​រសៀល​នេះ ​ក្រោយ​បញ្ចប់​ភារកិច្ច​​​ប្រកួត​ពាន​រង្វាន់ 2017 AFF U-18 Youth Championship ​ដែល​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​ជា​ម្ចាស់​ផ្ទះ។

U-18 កម្ពុជា

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​​អាយុ ១៨ ឆ្នាំ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ខាង​លើ​រក​បាន​តែ ៤​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម ៥​ប្រកួត​ឈ្នះ​ ១ ​ស្មើ ១ និង​ចាញ់ ៣ ពោល​គឺ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល A ។ ​ក្នុង​ពូល A ប្រទេស​ដែល​បាន​ឡើង​ទៅ​វគ្គ ៤​ ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​នេះ​រួម​មាន ​U18 ថៃ និង U-18 ម៉ាឡេស៊ី។ ខណៈ​ពូល B ​មាន ៣ ​ប្រទេស​កំពុង​ប្រជែង​គ្នា​គឺ វៀតណាម ​មីយ៉ាន់ម៉ា និង ឥណ្ឌូណេស៊ី៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​