ងាយៗ​សម្រាប់​អ្នក​មិន​ទាន់​ចេះ​សោះ វិធី​បង្ហោះ​វីដេអូ​ចូល​ទៅ​ YouTube

  • 2017-09-13 01:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube ត្រូវ​បាន​គេ​ស្គាល់​ជា​គេហទំព័រ​ដ៏​ធំ​បំផុត​មួយ ខាង​ផ្នែក​ផ្សព្វផ្សាយ​វីដេអូ Online។ ជឿជាក់​ថា​នៅ​មាន​ប្រិយមិត្ត​ជា​ច្រើន នៅ​មិន​ទាន់​ចេះ​ច្បាស់​ពី​វិធី​បង្ហោះ​វីដេអូ​ទៅ​លើ​គេហទំព័រ​នោះ​នៅ​ឡើយ។ ​ថ្ងៃ​នេះ Sabay បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង ទោះ​មិន​ទាន់​ចេះ​សោះ​ក៏​អាច​ធ្វើ​បាន​ដែរ។​

១.ចូល​ទៅ​កាន់​គេហទំព័រ YouTube.com > ចុច​លើ​ពាក្យ Sign In (តម្រូវ​ឲ្យ​ប្រើ​គណនី​ Gmail) #វិធី​បង្កើត​គណនី Gmail

២.ចុច​ប៊ូតុង Upload ដែល​មាន​នៅ​ផ្នែក​ខាង​លើ​គេ​បង្អស់ (រាង​សញ្ញា​ព្រួញ​បាញ់​ឡើង​លើ)

៣.ការ​កំណត់​កម្រិត​ចែកចាយ​វីដេអូ > ចុច​ត្រង់​លើ​ប៊ូតុង Public (ចែកចាយ​ជា​សាធារណៈ), Unlisted (លុះ​ត្រា​អ្នក​ស្គាល់ Link ទើប​អាច​មើល​បាន), Private (ជា​លក្ខណៈ​សម្ងាត់), Scheduled (ការ​កំណត់​ថេរវេលា​បង្ហោះ​ទុក​ជា​មុន)។

៤.ការ​បំពេញ​ព័ត៌មាន​ទាក់ទង​វីដេអូ:

  • ផ្នែក​នៃ Basic Info > ប្រអប់​ខាង​លើ​បង្អស់​បំពេញ​ចំណងជើង​នៃ​វីដេអូ > ត្រង់ Description បំពេញ​អត្ថន័យ​នៃ​វីដេអូ
  • ផ្នែក Translation > អ្នក​អាច​បញ្ចូល​នូវ​ Subtitle លើ​វីដេអូ គ្រប់​ភាសា​ដែល​អ្នក​ចង់​បាន
  • ផ្នែក Advanced Settings > អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​គ្រប់គ្រង Comment និង Rating បន្សំ​វីដេអូ​ប្រភេទ 3D និង​ផ្សេងៗ​ទៀត។​

៥.ការ​បញ្ចូល​រូប​តាំង​មុខ​វីដេអូ > នៅ​ផ្នែក​ខាង​ក្រោម ត្រង់​ពាក្យ Video Thumbnail > សូម​រើស​រូប ២ ទៅ ៣ សន្លឹក​ព្រោះ​រូប​នោះ​នឹង​បង្ហាញ​នៅ​ផ្នែក​តាំង​ខាង​មុខ​វីដេអូ > ក្រោយ​រើស​ចប់​ហើយ​ ចុច Done ដើម្បី​បង្ហោះ

៦.ការ​គ្រប់គ្រង​វីដេអូ > ចុច​លើ​គណនី​របស់​អ្នក​នៅ​ផ្នែក​ខាង​លើ > យក​ពាក្យ Create Studio > យក​​ Video Manager > ​ត្រង់់​នេះ​នឹង​បង្ហាញ​ពី​ចំនួន​ View, Comment, Like/Unlike លើ​ប្រភេទ​វីដេអូ​ដែល​អ្នក​បង្ហោះ។​

ប្រភព៖ DigitalTrends   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី