មហាអំណាច​យោធា​ទី៤ ឥណ្ឌា នឹង​បញ្ចេញ​នាវា​បំពាក់​នុយក្លេអ៊ែរ​ក្នុង​ស្រុក​ថ្មី​មួយ​ទៀត

  • 2017-09-13 03:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌា ដែល​ចាត់​ទុក​ថា​ជា​មហាអំណាច​យោធា​លំដាប់​ទី៤ លើ​លោក គ្រោង​បញ្ចេញ​នាវា​បំពាក់​នុយក្លេអ៊ែរ​ក្នុង​ស្រុក​ទី២ របស់​ខ្លួន​នៅ​ចុង​ខែ​កញ្ញា ឬ​ដើម​ខែ​តុលា​ខាង​មុខ​នេះ។

រូបតំណាង​នាវា​ឥណ្ឌា

នាវា Aridhaman ត្រូវ​បាន​ដំឡើង​នៅ​ក្រុង Visakhapatnam នែ​រដ្ឋ Andhra Pradesh ដែល​មាន​សមត្ថភាព​ផ្ទុក​មីស៊ីល ២​ដង​បើ​ប្រៀប​ធៀប​ទៅ​នឹង​នាវា​ក្នុង​ស្រុក​ទី១ INS Arihant។ បន្ទាប់​ពី​ដាក់​ចូល​ទៅ​ក្នុង​ទឹក​រួច នាវា​នេះ​នឹង​សាកល្បង​លើ​ដែន​សមុទ្រ​ឥណ្ឌា មុន​នឹង​ប្រើ​ប្រាស់​ផ្លូវការ​សម្រាប់​យោធា​នៅ​ក្នុង​ឆ្នាំ​២០១៩។

នាវា​ថ្មី​នេះ នឹង​ដំណើរ​ការ​ដោយ​កង្ហារ​ដែល​មាន​ស្លាប៧ ដែល​អាច​រុញ​ល្បឿន​ដល់​ ២២-២៧​គីឡូម៉ែត្រ​លើ​ផ្ទៃ​ទឹក និង​កើន​ដល់ ៤៤​គីឡូម៉ែត្រ​ក្រោម​ផ្ទៃ​ទឹក។ វា​មាន​រន្ធ​បាញ់​មីស៊ីល​ចំនួន៨ ដែល​អាច​ផ្ទុក​មីស៊ីល​ប្រភេទ K-15 ចំនួន ២៤​ដើម ឬ K4 ចំនួន ៨​ដើម។ មីស៊ីល​ប្រភេទ K-15 អាច​បាញ់​បាន​ចម្ងាយ ៧៥០​គីឡូម៉ែត្រ ចំណែក​មីស៊ីល K4 អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ ៣៥០០​គីឡូម៉ែត្រ៕ ​

ចុចអាន​អត្ថបទ៖

អត្ថបទ៖ គង់ វិសាល