មកស្គាល់​សំណង់អគារ ដែលគេបោះបង់ចោលទាំង៥ បង្កប់រឿងរ៉ាវ​គួរឲ្យភ្ញាក់ផ្អើល

  • 2017-09-13 08:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

#១ ទីក្រុង​ខ្មោច Sanzhi នៅ​តៃវ៉ាន់

ទីក្រុង​នេះ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ជា​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត សម្រាប់​បុរស​អ្នក​មាន​ទ្រព្យសម្បត្តិ​ក្នុង​តំបន់ ប៉ុន្តែ​នៅ​ពេល​ដែល​ការ​សាងសង់​ចាប់ផ្ដើម រឿង​ចម្លែក​ក៏​បាន​ចាប់ផ្ដើម​កើតឡើង​ដែរ។

កម្មករ​រាប់​សិប​នាក់​បាន​ស្លាប់​ដោយ​ធ្លាក់​ពី​លើ​ទី​ខ្ពស់ សូម្បី​តែ​ពាក់​ខ្សែ​សុវត្ថិភាព​ក៏​ដោយ។ អ្នកស្រុក​ជឿជាក់​ថា ទីក្រុង​នេះ​មាន​វិញ្ញាណ​អាក្រក់​រស់នៅ ព្រោះ​តែ​មាន​រឿងរ៉ាវ​គួរ​ឲ្យ​រន្ធត់​ជា​ច្រើន ទាក់ទង​នឹង​ការ​ស្លាប់​របស់​ជនជាតិ​ជប៉ុន ដែល​បាន​កើតឡើង​នៅ​ក្បែរ​នោះ កាល​ពី​យូរ​ណាស់​មក​ហើយ។

នៅ​ចុង​ឆ្នាំ​១៩៨០ ការ​សាងសង់​ក៏​ត្រូវ​បាន​ផ្អាក ហើយ​សំណង់​អគារ​ទាំង​នោះ​ត្រូវ​បាន​គេ​ទុក​ចោល ប៉ុន្តែ​រដ្ឋាភិបាល​នៅ​តែ​រក្សា​វា​ទុក ព្រោះ​អ្នក​ស្រុក​ជឿ​ថា បើ​វាយ​កម្ទេច​វា​នឹង​ធ្វើ​ឲ្យ​វិញ្ញាណ​អាក្រក់ រួច​ចេញ​ពី​ទី​នោះ។

#២ មន្ទីរពេទ្យ​យោធា នៅ​ទីក្រុង Beelitz ប្រទេស​អាល្លឺម៉ង់

ទីក្រុង​ដែល​មន្ទីរពេទ្យ​នេះ​តាំង​នៅ គឺ​ស្ថិត​នៅ​ចម្ងាយ ៤០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ​ពី​រដ្ឋធានី​របស់​ប្រទេស​អាល្លឺម៉ង់។ នៅ​សម័យ​សង្គ្រាម​លោក​លើក​ទី១ និង​ទី២ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សកម្ម​ដោយ​ពួក​យោធា។ នៅ​ឆ្នាំ​១៩១៦ Adolf Hitler ក៏​បាន​ទៅ​ដេក​នៅ​មន្ទីរពេទ្យ​នោះ​ផង​ដែរ។ រហូត​ដល់​ឆ្នាំ​១៩៩៥ ប្រជាពលរដ្ឋ​បាន​ចាកចេញ​ពី​ទីក្រុង ហើយ​វា​ក៏​ត្រូវ​គេ​បោះបង់​ចោល​ចាប់​ពី​ពេល​នោះ​មក។

#៣ កោះ Gunkanjima នៅ​ប្រទេស​ជប៉ុន

ឈ្មោះ​ពិត​នៃ​កោះ​នេះ គឺ Hashima ប៉ុន្តែ​ត្រូវ​បាន​គេ​ហៅ​ថា Gunkanjima ដែល​មាន​ន័យ​ថា កោះ​ចម្បាំង វិញ។ វា​ត្រូវ​បាន​គេ​តាំង​ទីលំនៅ​ដំបូង នៅ​ឆ្នាំ​១៨១០ នៅ​ពេល​ដែល​គេ​រក​ឃើញ​ធ្យូង​នៅ​ទី​នោះ។ រយៈពេល ៥០​ឆ្នាំ​ក្រោយ​មក វា​បាន​ក្លាយ​ជា​កោះ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក។

មនុស្ស​ចំនួន ៥ ៣០០ នាក់​បាន​រស់នៅ​ទីនោះ ប៉ុន្តែ​កោះ​មាន​ទំហំ​ត្រឹមតែ ៨០០ ម៉ែត្រ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​១៩៧៤ ធ្យូង និង​ប្រភព​ហ្វូស៊ីល​ផ្សេង​ទៀត ត្រូវ​បាន​ប្រើប្រាស់​អស់​គ្មាន​សល់ ហើយ​ប្រជាជន​ក៏​បាន​ចាកចេញ​ពី​កោះ​នោះ​តែម្ដង។

#៤ សណ្ឋាគារ Refugio El Salto នៅ​ប្រទេស​កូឡុំប៊ី

នៅ​ឆ្នាំ​១៩២៤ សណ្ឋាគារ​ដ៏​ប្រណីត​មួយ មាន​ឈ្មោះ​ថា Refugio El Salto ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​ទីក្រុង San Antonio del Tequendama ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​បិទ​ទ្វា​វិញ ដោយសារតែ​ការ​ធ្វើ​អត្តឃាត​របស់​ភ្ញៀវ​ញឹកញាប់​ពេក។ ទោះ​បី​ជា​យ៉ាង​ណា កន្លែង​មួយ​នេះ​បាន​គ្របដណ្តប់​ទៅ​ដោយ​រឿងរ៉ាវ​អាថ៌កំបាំង និង​ពាក្យ​ចចាមអារ៉ាម​ជាច្រើន។

#៥ ទីក្រុង​ក្រោម​ទឹក Shi Cheng នៅ​ប្រទេស​ចិន

ទីក្រុង​ដ៏​អស្ចារ្យ​មួយ​នេះ​មាន​អាយុកាល ១ ៣៤១ ឆ្នាំ​មក​ហើយ។ ទីក្រុង Shi Cheng ឬ ទីក្រុង​តោ ត្រូវ​បាន​ទឹក​ជន់​លិច​ទាំង​ស្រុង ក្នុង​អំឡុង​ពេល​សាងសង់ រោងចក្រ​វារីអគ្គិសនី​មួយ៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង