ជោគ​វាសនា​​ក្រុម​ចម្រៀង​ f(x) អាច​នឹង​ត្រូវ​បញ្ចប់​​ក្នុង​​ពេល​​ឆាប់ៗ​នេះ!

  • 2017-09-14 02:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជោគ​វាសនា​របស់​ក្រុម​ចម្រៀង​ f(x) ហាក់​ដូច​ជា​នៅ​ស្រពិចស្រពិល​នៅ​ឡើយ​ ព្រោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ក្រុម​នេះ​ហាក់​រយាល​ពី​សិល្បៈ។

ដោយឡែក​ កាល​ពី​ពេល​ថ្មី​នេះ​ Luna សមាជិក​ក្រុម​ f(x) បាន​និយាយ​ពី​ក្រុម​ ដោយ​បាន​បង្កប់​ន័យ​ថា​ ក្រុម​ប្រហែល​អាច​រំសាយ៖ "គិត​ទៅ​អស់​រយៈ​ពេល​ ៨​ឆ្នាំ​ហើយ​ ប៉ុន្តែ​ពួក​យើង​ហាក់​នៅ​ក្មេង​នៅ​ឡើយ។ ពួក​យើង​មិន​ចង់ទុក​ឲ្យ​ក្រុម​ f(x) នៅ​តែ​​បែប​នេះ​ទេ ហើយ​បើ​ទោះ​បី​​ជា​នេះ​គឺ​ជា​អាល់ប៊ុម​ចុង​ក្រោយ​ក្ដី​ ក៏​ពួក​យើង​នឹង​ធ្វើ​វា​ឲ្យ​បាន​ល្អ​បំផុត​ មុន​បញ្ចេញ”។

ក្នុង​បទ​សម្ភាសន៍​នោះ​ដែរ​ តារា​ស្រី​រូប​នេះ​ក៏​មិន​ប្រាកដ​ដែរ​ថា​ នៅ​មាន​អាល់ប៊ុម​ប៉ុន្មាន​ទៀត​សម្រាប់​ក្រុម។ អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មាន​ក្រុម​ថ្មីៗ ជា​ច្រើន​ចេះ តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ ជា​ហេតុ​នាំ​ឲ្យ​ f(x) មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ ហើយ​ក៏​ប្រហែល​ជា​នៅ​សល់​ពេល​មិន​យូរ​ទៀត​ដែរ។

ពាក្យ​មួយ​ឃ្លា​ទៀត​ ចេញ​ពី​មាត់​របស់​ Luna អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​នាង​សោកសៅ​បន្តិច​ ដោយ​នាង​បាន​និយាយ​ថា៖ "ពួក​យើង​ធ្លាប់​សើច​ យំ​ មាន​ទាំង​អត់​ងងុយ​សឹង​រាល់​ថ្ងៃ​ ហើយ​ត្រូវ​ផឹក​កាហ្វេ​ទៀត​ដើម្បី​ឲ្យ​ស្វាង​ងងុយ។ កាល​នោះ​ ពួក​យើង​ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ទាំង​ចិត្ត​មិន​ចង់ ប៉ុន្តែ​ឥឡូវ​នេះ អ្វី​ក៏​​យើង​មិន​អាច​ធ្វើ​បាន​ដែរ​ បើ​ទោះ​យើង​ចង់​ក៏​ដោយ”។

ចុងក្រោយ​ ស្រីស្អាត​វ័យ​ ២៤​ឆ្នាំ​រូបនេះ​ បាន​បញ្ជាក់​ថា​ នាង​នឹង​ត្រឡប់​មក​វិញ​សាជាថ្មី​ ជាមួយ​អាល់ប៊ុម​ទោល​ផ្ទាល់​ខ្លួន​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ប៉ុន្តែ​នាង​ខ្លួន​ឯង​ក៏​មិន​ច្បាស់​ថា​ ពេល​ណា​ f(x) វិល​មក​វិញ​ទេ៕

ចុចអាន៖ព័ត៌មានជុំវិញ​ក្រុម​ចម្រៀង​ f(x)

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម