Atletico នឹងលេងនៅកីឡដ្ឋានថ្មី Metropolitano លើកដំបូងនៅសប្ដាហ៍នេះ
- 2017-09-14 06:58:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Atletico នឹងលេងនៅកីឡដ្ឋានថ្មី Metropolitano លើកដំបូងនៅសប្ដាហ៍នេះ
ចន្លោះមិនឃើញ
Atletico Madrid នឹងបើកទ្វារកីឡដ្ឋានថ្មីស្រឡាងរបស់ខ្លួនឈ្មោះ Wanda Metropolitano នៅថ្ងៃអាទិត្យនេះដើម្បីស្វាគមន៍ Malaga នៅការប្រកួតលីគកំពូលអេស្ប៉ាញសប្ដាហ៍ទី៤។
ក្រុមមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដបានលេង៣ប្រកួតដំបូងនៅក្រៅទឹកដីដើម្បីទុកពេលកែលម្អកីឡដ្ឋាន Metropolitano ឲ្យហើយរួចរាល់ជាស្ថាពរបន្ទាប់ពីពួកគេបានបោះបង់កីឡដ្ឋានចាស់ Vicente Calderon។ Atletico រកបាន៥ពិន្ទុប៉ុណ្ណោះពីក្រៅទឹកដីនៅរដូវកាលនេះដោយស្មើ Girona ២-២, ឈ្នះ Las Palmas ៥-១ និងស្មើ Valencia ០-០។
Malaga នឹងក្លាយជាក្រុមដំបូងដែលត្រូវលេងទល់នឹង Atletico នៅកីឡដ្ឋានដែលមានចំណុះ ៦៨,០០០នាក់ ហើយ Chelsea គឺជាក្រុមបរទេសទីមួយដែលលេងនៅទឹកដីថ្មីនេះបន្ទាប់ពីក្រុមទាំងពីរត្រូវប៉ះគ្នានៅ Champions League ថ្ងៃទី២៨ ខែកញ្ញាខាងមុខ៕