មក​ស្គាល់ តារាស្រី១០រូប ដែលមានសំណាងក្លាយជា​អនាគត​​កូន​​ប្រសាមហា​សេដ្ឋី​​ថៃ

  • 2017-09-14 10:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ជោគជ័យ​រឿង​ស្នេហា​ហើយ​ តារា​ស្រី​ថៃ​ ១០​នាក់​ដែល​មាន​វត្តមាន​ក្នុង​អត្ថបទ​ថ្ងៃ​នេះ​ ក៏​មាន​ភ័ព្វ​បាន​គូស្នេហ៍​ជា​កូន​អ្នកមាន​ សម្បូរ​ទ្រព្យ​ហូរហៀរ​ដែរ។ នេះ​គឺ​ជា​សំណាង​មិន​អាច​កាត់​ថ្លៃ​បាន​ ហើយ​ធ្វើ​ឲ្យ​នារីៗ​ដទៃ​ទៀត​មិន​តិច​ទេ​ ស្ងើច​សរសើរ​នឹង​ព្រេង​វាសនា​របស់​តារា​ស្រី​ទាំង​នោះ៕

១. តារា​សម្ដែង​ Margie Rasri

នៅ​មិន​យូរ​ប៉ុន្មាន​ Margie នឹង​ក្លាយ​ជា​កូន​ក្រមុំ​ពេញ​ច្បាប់​របស់​គូស្នេហ៍​រូប​សង្ហា​ លោក​ Pok Patsonkorn ហើយ​កាន់​តែ​ពិសេស​នាង​នឹង​ក្លាយ​ជា​កូន​ប្រសា​មហាសេដ្ឋី​ ដែល​កាន់កាប់​ជំនួញ​ធំៗ​ខាង​ផ្សារ​ទំនើប​ (Central World) ក្នុង​ប្រទេស​ថៃ។

២. តារា​សម្ដែង​ Taew Natapohn

មិត្ត​ប្រុស​របស់​តួ​ឯក​ស្រី​រឿង​ "ណាគី” វគ្គ​១​ រូប​នេះ​ គឺ​លោក​ Ton Arch គឺ​ជា​អ្នក​ស្នង​មរតក​គ្រួសារ​អ្នក​មាន​រកស៊ី​ខាង​ ជំនួញ​ខាង​ផ្នែក​ដឹក​ជញ្ជូន។

៣. តារា​សម្ដែង​ Pancake Khemanit

ចំណែក​គូស្នេហ៍​របស់​ Pankcake វិញ​ក៏​មិន​ណយ​ដែរ។ លោក​គឺ​ជា​អ្នក​បន្ត​មរតក​ដ៏​ច្រើន​មហាសាល​ ដែល​មាន​ដី​ថ្លៃៗ​ជា​ច្រើន​កន្លែង។

៤. តារា​សម្ដែង​ Mint Chalida

មិត្ត​ប្រុស​របស់​ Mint គឺ​ជា​អ្នក​បន្ត​វេន​របស់​ The Bonanza Resort នៅ​ក្នុង​ឧទ្យានជាតិ​ដ៏​ធំ Khao Yai។

៥. តារា​សម្ដែង​ Grace Kanklao

មិត្ត​របស់​តារា​ស្រី​រូប​នេះ​ គឺ​ជា​មហាសេដ្ឋី​ ដែល​រក​ស៊ី​ខាង​អចលនទ្រព្យ។

៦. តារា​សម្ដែង​ Ice Apitsada

ចំពោះ​មិត្ត​ជិតស្និទ្ធ​របស់​ Chompoo ក៏​អស់​ស្ទះ​ដែរ។ នាង​មាន​មិត្ត​ប្រុស​ជា​នាយក​ក្រុមហ៊ុន​អាកាសចរណ៍​ Ethihad Airway។

៧. តារា​សម្ដែង​ Matt Peeranee

រី​ឯ​គូស្នេហ៍​បណ្ដូល​ចិត្ត​របស់​ Matt គឺ​ជា​បុរស​អ្នក​មាន​ម្នាក់​ ប៉ុន្តែ​គេ​មិន​ដឹង​ថា​ លោក​កាន់កាប់​ការងារ​អ្វី​ទេ។

៨. តារា​សម្ដែង​ Rita Sririta

កាន់​តែ​ពិសេស​ទៀត​ហើយ​ គឺ​ថា​តារា​ស្រី​សាច់​ស​ខ្ចី​រូបនេះ​ ក្រៅ​ពី​មាន​រូប​សម្រស់​ស្រស់​ស្អាត​ នាង​ក៏​មាន​សំណាង​បាន​មិត្ត​ប្រុស​ជា​នាយក​ក្រុម​ហ៊ុន​មួយ​ដែរ​មាន​ឈ្មោះ​ថា​ «KPN Entertainment»

៩. តារា​សម្ដែង​ Patricia Good

គូស្នេហ៍​របស់​ស្រី​ស្អាត​ថ្ពាល់​ខួច​ Patricia គឺ​ជា​អ្នក​បន្ត​មរតក​ម្នាក់​ដែល​ត្រូវ​កាន់កាប់​ ផ្សារ​ទំនើប​ធំ​មួយ​ ក្នុង​ប្រទេស​ថៃ​ ឈ្មោះ​ Central Group។

១០. តារា​សម្ដែង​ Marie Broenner

សង្សារ​របស់​ Marie គឺ​ជា​ម្ចាស់​ហាង​ដ៏​ធំ Degree Lighting Store៕

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម