ចេញ iPhone X អ្នក​ប្រើ iPhone 7/7 Plus ពណ៌​ក្រហម​ត្រូវ​ទឹកភ្នែក

  • 2017-09-15 02:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ iPhone X ចេញ​ភ្លាម Apple បាន​លុប​ចោល​ការ​លក់ iPhone 7/7 Plus ពណ៌​ក្រហម (Product Red) ចេញ​ដោយ​ស្ងាត់ៗ​ពី​ Apple Store។ នេះ​មាន​ន័យ​ថា​ម៉ាស៊ីន​ថ្មី​ទូរសព្ទ​ជម្រើស​ពណ៌​មួយ​នេះ​ នឹង​លែង​មាន​លក់​ទៀត​ហើយ ​ធ្វើ​ឲ្យ​អ្នក​កំពុង​កាន់​ប្រើ​ iPhone ពណ៌​ឆើត​នេះ បើ​ចង់​លក់​ចេញ​វិញ​ត្រូវ​ខាត​ច្រើន ព្រោះ​គ្មាន​ទីផ្សារ​ធំ​ចេញ​ពី Apple។

ចាញ់​ទាំង iPhone 6s ខណៈ​ទូរសព្ទ​ស៊េរី​ឆ្នាំ ២០១៥ មួយ​នេះ ហាក់​នៅ​តែ​ពេញ​និយម​និង​កំពុង​បន្ត​ដាក់​លក់​លើ​គេហទំព័រ Apple ដដែល​។

រំឭក​ថា​ iPhone 7/7 Plus (Product Red) បាន​ប្រកាស​កាល​ពី​ខែ​មិនា ឆ្នាំ ២០១៧ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​​ប្រឆាំង​ជំងឺ HIV/AIDS។

កាល​ចេញ​លក់​ដំបូង​ម៉ូដែល iPhone 7 Red តម្លៃ ៧៤៩ ដុល្លារ ហើយ 7 Plus តម្លៃ ៨៦៩ ដុល្លារ។ សរុប​មក​គិត​ត្រឹម​បច្ចុប្បន្ន iPhone 7 សល់ ៥ ពណ៌​ប៉ុណ្ណោះ​រួម​មាន Jet Black, Black, Rose Gold, Gold និង Silver។​

ប្រភព៖ ibtimes   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី