ធ្លាប់តែឃើញទឹកធ្លាក់ថ្លាឈ្វេង ឥឡូវ​មកស្គាល់​ទឹកធ្លាក់ល្អក់​ដ៏ធំបំផុតលើ​លោកម្ដង

  • 2017-09-20 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hukou ជា​ទឹក​ធ្លាក់​ធំ​បំផុត​លំ​ដាប់​ទី​ពីរ​​នៅ​ចិន និង​ជា​ទឹក​ធ្លាក់​មាន​ទឹក​ល្អក់​ធំ​បំផុត​ក្នុង​លោក មាន​ទី​តាំង​នៅ​ប្រសព្វ​ខេត្ត Shanxi និង Shaanxi ចម្ងាយ ១៦៥​គីឡូម៉ែត្រ​ពី​ភាគ​ខាង​លិច​ទីក្រុង​ Fenxi។

ប្រវែង​ទឹក​ធ្លាក់​​មាន​ប្រមាណ​ជាង​ ៣០​ម៉ែត្រ តែ​នៅ​រដូវ​​វស្សា​​អាច​ដល់​ទៅ ៥០​ម៉ែត្រ និង​កម្ពស់​ទឹក​ធ្លាក់​ខ្ពស់​ជាង​គេ​ប្រមាណ ១៥ ទៅ​ ២០​ម៉ែត្រ។

ទោះ​បី​ជា​មាន​ទឹក​ល្អក់​​មិន​អាច​ងូត​លេង​បាន ក៏​​ភាព​​ប្លែក​របស់​វា​នៅ​តែ​អាច​អន្ទង​ចិត្ត​អ្នក​ទេសចរ​ឲ្យ​ទៅ​ទស្សនា​បាន​​ដែរ។ ពួកគេ​អាច​ឈរ​មើល​ទឹក​ធ្លាក់​នៅ​លើ​ផ្ទាំង​ថ្ម​ដ៏​ធំ​កណ្ដាល​ទន្លេ​លឿង​នេះ​បាន​យ៉ាង​ងាយ​ស្រួល៕ តោះ​ទស្សនា​បណ្ដុំ​រូប​ថត​ខាង​ក្រោម​ ចង់​ទៅ​លេង​ទេ?

ចុចអាន៖

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ ឡេង ភារុណ