ល្ងាច​នេះ ​បឹង​កេត​អាច​សងសឹក​ការពារ​ជាតិ​បាន​អត់?

  • 2017-09-16 02:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​ ក្រសួងការពារ​ជាតិ នឹង​បើក​ទ្វារ​កីឡដ្ឋាន​ស្តាត​ចាស់​របស់​ខ្លួន ​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង បឹង​កេត ដែល​ជា​ជំនួប​ជើង​ទី​២ ​ក្នុង​សប្ដាហ៍​ទី​​១៦ ​នៃ​ក្របខ័ណ្ឌ​​លីគ​កំពូល​កម្ពុជា​វេលា​ម៉ោង ៦:០០ នាទី។

ក្រុម​បឹង​កេត

បើ​មើល​ទៅ​លើ​ការ​ប៉ះ​គ្នា​ជើង​ទី​១ បឹង​កេត​បាន​បរាជ័យ​ធ្ងន់​ក រហូត​ដល់ ៣-០ ក្រោម​ថ្វី​ជើង​ការពារ​ជាតិ។​ ចុះ​ល្ងាច​នេះ​​វិញ​តើពួកគេ​​អាច​សង​សឹក​វិញ​​​បាន​ដែរ​ឬ​ទេ?

​ក្រឡេក​ទៅ​មើល​តារាង​លីគ​កំពូល​ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ ២៧ ស្មើ​គ្នា​ ប៉ុន្តែ​ក្រសួង​ការពារ​ជាតិ​ស្ថិត​នៅ​លេខ ៤ ខណៈ​​បឹង​កេត​ស្ថិត​នៅ​លេខ ៥ ដោយ​សារ​ការពារ​ជាតិ​​បាន​យក​ឈ្នះ​បឹង​កេត​កាល​ពី​ជើង​ទី​១ និង​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​បឹង​កេត៕

ក្រសួងការពារជាតិ

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី