Lady Gaga បង្ហោះសារលើកទឹកចិត្ត Selena ទាំងខ្លួនក៏មានជំងឺ
- 2017-09-17 03:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lady Gaga បង្ហោះសារលើកទឹកចិត្ត Selena ទាំងខ្លួនក៏មានជំងឺ
ចន្លោះមិនឃើញ
តារាចម្រៀង Lady Gaga បានបង្ហាញអារម្មណ៍ស្រលាញ់ និងលើកទឹកចិត្តដល់ Selena Gomez ក្រោយពេលនាងបានប្រាប់មនុស្សរាល់គ្នាអំពីការវះកាត់ប្ដូរក្រលៀនរបស់នាង។
តារាចម្រៀងវ័យ ៣១ ឆ្នាំនេះបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា៖ "ការអធិស្ឋាននិងសេចក្ដីស្រលាញ់ចំពោះ Selena Gomez អ្នកគឺជាម្ចាស់ក្សត្រីដ៏ពូកែម្នាក់។ ហើយក៏ជាអ្នកជំរុញចិត្តដ៏ល្អម្នាក់"។ តារាចម្រៀងរូបនេះបានសរសេរឲ្យ Selena ថាដូច្នេះ។ ព័ត៌មានដែលទាក់ទងនឹង Selena ត្រូវចូលវះកាត់នេះគឺកើតឡើងក្រោយពេលដែល Gaga ត្រូវចូលពេទ្យដូចគ្នាដើម្បីពិនិត្យមើលស្ថានភាពជំងឺ ឈឺឆ្អឹងសន្លាក់និងសាច់ដុំ (Fibromyalgia) របស់នាងផងដែរ។
ទោះបីជាឈឺយ៉ាងនេះក្ដី ក៏នាងនៅតែឆ្លៀតឱកាសឲ្យកម្លាំងចិត្ត Selena ដែរ។
ហើយនាងក៏មិនមែនជាតារាតែម្នាក់ដែលផ្ដល់កម្លាំងចិត្តដល់ Selena នោះទេ ក្នុងនោះក៏មាន Katy Perry ផងដែរដែលបញ្ចេញមតិលើបណ្ដាញសង្គម Instagram ដើម្បីលើកទឹកចិត្តនាង។
ប៉ុន្ដែមនុស្សសំខាន់បំផុតសម្រាប់នាងនៅពេលនោះគឺសង្សារខ្លួន The Weeknd ដែលនៅក្បែរនាងគ្រប់ពេលមិនដែលគេចចេញទៅណាចោលនាងឡើយ៕
អានអត្ថបទ៖
តួឯក Titanic កំពុងផុងខ្លួនជាមួយសំណុំរឿងអាស្រូវពុករលួយរបស់ម៉ាឡេស៊ី
៨សន្លឹក រូបថតតែងខ្លួនជាតួអង្គ Disney របស់បុរសម្នាក់ ដូចបេះបិតតែម្តង
ក្នុងថ្ងៃសម្ពោធរឿងខ្នាតធំរបស់ខ្លួន Angelina Jolie ជួបរឿងដ៏រីករាយច្រើនដល់ម្ល៉ឹង!