ការ​ពិត បុរស​ម្នាក់​ផ្ទុះ iPhone 5s ខ្ទេច​ដៃ មិន​មែន​គ្រោះ​ថ្នាក់​តែ​ម្នាក់​ឯង​នោះ​ទេ

  • 2017-09-17 05:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ មាន​ព័ត៌មាន​រសើប​មួយ​ដែល​មាន​អ្នក​ចែកចាយ​ជា​ច្រើន​ម៉ឺនដង​លើ Facebook និយាយ​ពី បុរស​ម្នាក់​រង​គ្រោះថ្នាក់​ធ្ងន់​ ដោយ​សារ​តែ​ស្មាតហ្វូន​របស់​ខ្លួន។

យោង​តាម​ប្រភព​មួយ​ពី​ប្រទេស​វៀតណាម បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ឈ្មោះ​ថា Game8.vn បាន​ដាក់​ចំណងជើង​ធំៗ​ថា "គួរ​ឲ្យ​ខ្លាច! គ្រាន់​តែ​សាក​ថ្ម ហើយ​គោះៗ​សោះ បុរស​ម្នាក់​ស្ទើរ​តែ​ខ្ទេច​ដៃ​ ដោយ​សារ​ស្មាតហ្វូន​របស់​គេ”។

ហេតុ​ការណ៍​នោះ បាន​កើត​ឡើង​នៅ​ប្រទេស​វៀត​ណាម ដោយ​បុរស​វ័យ​ខ្ទង់ ២៥ ឆ្នាំ​ម្នាក់(ប្រភព​មិន​បញ្ជាក់​ឈ្មោះ) យក​ទូរសព្ទ​របស់​ខ្លួន​ទៅ​សាក​ថ្ម​បណ្ដើរ លេង​ហ្គេម​បណ្ដើរ ទើប​ធ្វើ​ឲ្យ​ថ្ម​កាន់​តែ​ក្ដៅ​ឡើងៗ​រហូត​ដល់​ផ្ទុះ​តែ​ម្ដង។

ចំណែក​អ្នក​រងគ្រោះ​ម្នាក់​ទៀត ជា​មិត្ត​ស្រី​របស់​គេ ដែល​អង្គុយ​ក្បែរ​នោះ ត្រូវ​បាន​កំទេច​ទូរសព្ទ​ខ្ទាត​ចំ​បំពង់​ក ស្ទើរ​តែ​បាត់​បង់​ជីវិត រីឯ​បុរស​នោះ រង​របួស​ធ្ងន់ ស្ទើរ​តែ​ដាច់​ម្រាម​ដៃ​ទាំង​សង​ខាង។

ព័ត៌មាន​ដ៏​ក្តៅ​គគុក​នេះ ត្រូវ​បាន​អ្នក​លេង​អ៊ីនធើណិត​យក​មក​ចែក​ចាយ​បន្ត ជា​ច្រើន​ដង រហូត​អ្នក​ខ្លះ បាន​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា​ថា មិន​គួរ​យក​ទូរសព្ទ​មក​លេង​ហ្គេម ពេល​សាក​ថ្ម​នោះ​ទេ ឯ​អ្នក​ខ្លះ​ទៀត​ថា មក​ពី​ថ្ម​ខូច ទើប​ធ្វើ​ឲ្យ​ផ្ទុះ។

ទោះ​ជា​នេះ​មិន​មែន​ជា​ព័ត៌មាន​ថ្មី ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​​កម្ពុជា មិន​ទាន់​ជួប​ករណី​ដូច្នេះ​ទេ ប្រិយមិត្ត​ត្រូវ​​មាន​បំរុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​កុំ​ឲ្យ​កើត​មាន​ករណី​នេះ។ កន្លង​ក្រុម​ការងារ​ក៏​ធ្លាប់​បាន ចុះ​ផ្សាយ​ពី​ចំណេះ​ដឹង​ទូទៅ ទាក់​ទង​នឹង​របៀប​ការពារខ្លួន​ កុំ​ឲ្យ​ផ្ទុះ​ថ្ម​ទូរសព្ទ​នេះ​ផង​ដែរ​៕

ចុច​​ទីនេះ ដើម្បី​ដឹង​ពី ចំណេះ​ដឹង​ទូទៅ​ទាក់​ទង​បច្ចេកវិទ្យា​

ប្រភព៖ Game8vn   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម