តិកនិក​ថតរូប​ជួបជុំ​គ្នា​​​​ស្អាត​មាន​ភាព​ទាក់ទាញ​

  • 2017-09-17 08:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឲ្យ​តែ​មាន​ឱកាស​ជួបជុំ​មិន​ថា​គ្រួសារ មិត្តភ័ក្ដិ សាច់ញាតិ​បង​ប្អូន គ្រប់​គ្នា​តែ​តែ​ចង់​ថត​រូប​ដើម្បី​បង្ហាញ​ក្តី​ស្រលាញ់ និង​ទុកជា​អនុស្សាវរីយ​។ ​មាន​តិកនិក​ជា​ច្រើន ដើម្បី​បង្កើត​រូប​ថត​មួយ​ស្អាត​បំភ្លេច​មិន​បាន​មិន​ថា អ្នកប្រើ Smartphone ឬ កាមេរ៉ា។

១/ រៀប​ចំ​

​ឧទាហរណ៍ អាច​រៀប​ជា​រាង​ឥន្ទធនូ ហើយ​ថត​ពី​លើ​មក​វិញ ដែល​ធ្វើ​ឲ្យ​រូប​មើល​ទៅ​ប្លែក​ភ្នែក (Unusual Angle)។

២/ ថត​ឲ្យ​ជិត

​​ដើរ​ទៅ​ឲ្យ​ជិត​ ហើយ​ថត​ កុំ​Zoom ហើយ​ជៀសវាង កុំ​ឲ្យ​ដាច់​រូប​មនុស្ស ព្រោះ​ការ​ថត​របៀប​នេះ​​​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ដូច​នៅ​ជិត​បង្កើយ​ជាមួយ​មនុស្ស​ក្នុង​រូប​ថត។

៣/ ស៊ីមេទ្រី ឬ គំរូ​

​បាន​ន័យ​ថា រៀប​ធ្វើ​ម៉េច​ឲ្យ​ស៊ី​គ្នា​ពី​ទាប​ទៅ​ខ្ពស់ ឬ រត់​ត្រង់​ដូច​បន្ទាត់ ហើយ​បើ​អាច​ថត​យក​តែ​ត្រឹម​ក។

៤/ ញញឹម​ ឬ សើច

បើ​នរណា​ម្នាក់ ក្នុង​ចំណោម​​​រូប​ថត​ជា​ក្រុម ធ្វើ​មុខ​ក្រញូវ ឬ មុខ​ស្មើ នោះ​វា​នឹង​ធ្វើ​ឲ្យ​ខូច​រូប​របស់​អ្នក​ (It will kill your photo)។ ​​

៥/ ទីតាំង

ទីតាំង​ សំដៅ​ដល់​ការ​ជ្រើស​រើស​ background និង ពន្លឺ​បាន​ត្រឹម​ត្រូវ។ Background ឧទាហរណ៍​បើ​ថត​ជុំ​គ្នា​នៅ​ផ្ទះ ត្រូវ​ជ្រើស​រើស​ជ្រុង​ខាង​ណា​នៃ​ទីធ្លា​ផ្ទះ​​ដែល​ស្អាត​ជាង​គេ រីឯ​ពន្លឺ​ ត្រូវ​ប្រាកដ​ថា កុំ​ថត​បញ្ច្រាស​ពន្លឺ​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​មុខ​មនុស្ស​ងងឹត។

ប្រភព៖ Digital Photography School   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម