មក​ស្គាល់​បង​ប្អូន​​ប្រុស​ភ្លោះ​ទាំង​ពីរ របស់ Paul Pogba

  • 2017-09-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paul Pogba កើត​នៅ​ថ្ងៃ​ទី ១៥ មីនា ឆ្នាំ ១៩៩៣ ក្នុង​តំបន់ Lagny-sur-Marne ជាយ​ទីក្រុង​ប៉ារីស មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ហ្គីណេ។ កីឡាករ​វ័យ​២៤​ឆ្នាំ​មាន​បងប្អូន​​ប្រុស​២​​​នាក់​ភ្លោះ​ បច្ចុប្បន្ន​ប្រកប​អាជីព​ជា​កីឡា​បាល់ទាត់​ដូច​គ្នា​នោះ​គឺ Florentin Pogba និង Mathias Pogba។

Florentin Pogba

ស្ថិត​ក្នុង​វ័យ​២៧​ឆ្នាំ Florentin កំពុង​ប្រកប​អាជីព​នៅ Ligue 1 ជាមួយ​ក្រុម  Saint-Étienne តួនាទី​ជា​ខ្សែ​ការពារ។ ត្បិត​តែ​ប្អូន​ប្រុស​ជា​កីឡាករ​កំពូល​លំដាប់​ពិភពលោក​តែ សមត្ថភាព Florentin នៅ​មាន​កម្រិត​ ឆ្នាំ​​២០១១-១២ បាន​ជាប់​ U-20 របស់​បារាំង​បាន​៣ដង តែ​ក្នុង​ឈុត​ធំ​ដោយ​ពិបាក​ប្រជែង​តំណែង​គេ​ក៏​សម្រេច​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​ហ្គីណេ​។

Mathias Pogba

ងាក​​មក Mathias ក៏​មិន​ខុស​ពី​​បង​ប្អូន​ភ្លោះ Florentin សព្វ​ថ្ងៃ​​​កំពុង​លេង​ឲ្យ​ជម្រើស​ជាតិ​ហ្គីណេ តាំង​ពី​ឆ្នាំ​២០១៣។ ចំពោះ​ក្រុម​អាជីព Mathias ធ្លាប់​លេង​ឲ្យ​ក្រុម​តូច​ៗ​​​ច្រើន​​​ដូច​ជា Crawley Town, Partick Thistle, Pescara ជា​ដើម។ រាល់​ថ្ងៃ​​កីឡាករ​កម្ពស់​១,៩៤​ម៉ែត្រ​រូប​នេះ​កំពុង​លេង​ឲ្យ​ក្រុម Sparta Rotterdam ស្ថិត​ក្នុង​លីគ​ទី​១​របស់​ហូឡង់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម