ស្រលាញ់​គ្នា ជាង១​ទសវត្សរ៍​ហើយ​ តែ​គូស្នេហ៍​​ថៃ ៦គូ​​នេះមិន​អើពើ​រៀបការ​សោះ​!

  • 2017-09-20 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​ សង្កេត​ឃើញ​ថា​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​សម្រេច​ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​នឹង​គ្នា​ ដោយ​ឡែក​តារា​មួយ​ចំនួន​ទៀត​នៅ​តែ​បន្ត​ចំណង​ស្នេហ៍​ ដោយ​ហាក់​មិន​អើពើ​​នឹង​រឿង​រៀប​ការ​សោះ​ បើ​ទោះ​ពួកគេ​ទាក់ទង​គ្នា​យូរ​លើស​ពី​ ១០​ឆ្នាំ​ទៅ​ហើយ​ក្ដី៕

១.  តារា​សម្ដែង​ Numpeung Natharika និង​លោក Pe Thiti

គូស្នេហ៍​មួ​យ​នេះ​ ស្រឡាញ់​គ្នា​ជាង ១៥​ឆ្នាំ​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ឃើញ​ពួកគេ​ទាំង​ ២ ចេញ​តម្រុយ​ណាមួយ​ទាក់ទង​នឹង​មង្គល​ការ​ឡើយ។   ២. តារាសម្ដែង​ Anne Thongprasom និង​លោក​ Ae Tinpun

ចំណែក​គូ​ស្នេហ៍​តារា​សម្ដែង​ចាស់​វស្សា​រូប​នេះ​ ក៏​មិន​ខុស​គ្នា​ដែរ បើ​ទោះ​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​អស់​រយៈ​ពេល​ជាង​​ ​១៥​ឆ្នាំ​ទៅ​ហើយ​ក្ដី​ ក៏​អ្នក​ទាំង​ ២​ហាក់​មិន​ទាន់​គិតគូរ​រឿង​រៀបការ​ដែរ។

៣. តារាសម្ដែង​ Jeab Pijittra និង​លោក​ Boy Anuwat

Boy និង​ Jeab បាន​ចាប់​ដៃ​គ្នា​សាង​ស្នេហា​អស់​រយៈ​ពេល​ជាង​ ១២​ឆ្នាំ​ហើយ​ ហើយ​ពួកគេ​តែង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ និង​ភាព​ផ្អែម​ល្ហែម​ជាមួយ​គ្នា​ជានិច្ច តាម​រយៈ​គណនី​ Instagram របស់​អ្នក​ទាំង​ ២។   ៤. តារាសម្ដែង​ Taew Natapohn និង​លោក Thon Aach

Taew និង​មិត្ត​ប្រុស​​ជាទី​ស្រឡាញ់​ ​មាន​ទំនាក់ទំនង​ស្នេហា​ជាង​ ១២​ឆ្នាំ​មក​​ហើយ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ​នៅ​តែ​មិន ​ទាន់​លេច​ឮ​ដំណឹង​រៀប​ការ​ចេញ​ពី​មាត់​ពួកគេ​នៅ​ឡើយ។

៥. តារាសម្ដែង​ Matt Peeranee និង​លោក​ Taviras Amatyakul

ចំណែក​គូ​ស្នេហ៍​ស្មោះ​ស្ម័គ្រ​គូ​នេះ​នេះ​វិញ ស្រឡាញ់​គ្នា​ជាង​ ១៣​ឆ្នាំ​មក​ហើយ​ តែ​នៅ​តែ​មិន​​ទាន់​រៀប​ការ។ មាន​ម្ដង​ខាង​ស្រី​ធ្លាប់​បាន​និយាយ​ថា​ ខ្ញុំ​ពិតជា​ចង់​ស្លៀក​ឈុត​រៀបការ​ ប៉ុន្តែ​នៅ​ចាំ​ចម្លើយ​ពី​ខាង​ប្រុស​សិន។   ៦. តារាសម្ដែង​ Sara Legge និង​លោក M Suebsakul

មិន​ខុស​ពី​​ ៥គូ​​ខាង​លើ​ទេ គូស្នេហ៍​មួយ​នេះ​ ក៏​ស្រឡាញ់​គ្នា​យូរ​ហើយ​ដែរ បើ​គិត​ទៅ​ជាង​ ១៣​ឆ្នាំ​ទៅ​ហើយ​។ មក​ទល់​ពេល​នេះ​ អ្នក​គាំទ្រ​កំពុង​រង់​ចាំ​ដំណឹង​ល្អ​របស់​អ្នក​ទាំង​ ២៕

ចុចអាន៖ ព័ត៌មាន​ផ្សេងទៀត​ពីតារាថៃ

ប្រភព៖ jaizaa   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម