Kim Jong-Un បញ្ជា​ឲ្យ​បាញ់​​មីស៊ីល​ប៉ុន្មាន​លើក​ហើយ តាំង​ពី​ឡើង​កាន់​អំណាច​មក?

  • 2017-09-18 12:17:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង លោក Kim Jong-Un កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូណាល់ ត្រាំ​ ដាក់​រហស្សនាម​ថា​ជា បុរស​រ៉ុកកែត ដោយ​សារ​តែ​ការ​ចូល​ចិត្ត​បាញ់​សាកល្បង​កាំជ្រួច​របស់​ប្រធានាធិបតី​ប្រទេស​កុម្មុយនិស្ត​ឯកោ​មួយ​នេះ។ ក្នុង​ន័យ​នេះ​ផង​ដែរ អត្ថបទ​មួយ​នេះ​នឹង​លើក​យក​ពី​សកម្មភាព​នៃ​ការ​បាញ់​សាកល្បង​​​គ្រាប់​មីស៊ីល​ របស់​កូរ៉េ​ខាង​ជើង តាំង​ពី​ប្រធានាធិបតី Kim Jong-Un ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១១ មក ដែល​មាន​ដូច​ត​ទៅ៖

ឆ្នាំ ២០១១៖ មិន​មាន​ការ​បាញ់​សាកល្បង​កាំជ្រួច​ទេ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​រូប​នេះ។

ឆ្នាំ ២០១២៖ ជា​ឆ្នាំ​ដែល​មេ​ដឹកនាំ​រូប​នេះ ចាប់​ផ្ដើម​បញ្ជា​ឲ្យ​មាន​សកម្មភាព​បាញ់​សាកល្បង​កាំជ្រួច ហើយ​ក្នុង​ឆ្នាំ​ ២០១២ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង រ៉ុកកែត ឬ​កាំជ្រួច ចំនួន ២​លើក។

ឆ្នាំ ២០១៣៖ ចំនួន​នៃ​ការ​បាញ់​សាក​ល្បង បាន​ឡើង​គុណ​នឹង​បី រហូត​ដល់​ ៦​ដង។

ឆ្នាំ ២០១៤៖ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​រ៉ុកកែត​រហូត​ដល់​ទៅ ១៩​លើក ដែល​បង្ក​ជា​ភាព​តាន​តឹង​យ៉ាង​ខ្លាំង​ទាំង​ក្នុង​សន្តិសុខ​តំបន់ និង​ពិភពលោក។

ឆ្នាំ ២០១៥៖ ទិន្នន័យ​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​បាញ់​កាំជ្រួច បាន​ថយ​មក​ត្រឹម​ ១៥​លើក​វិញ​។

ឆ្នាំ ២០១៦៖ Kim Jong-Un បាន​បញ្ជា​ឲ្យ​មាន​ការ​បាញ់​សាកល្បង​រ៉ុកកែត​រហូត​ដល់​ទៅ ២៤​ដង។

ឆ្នាំ ២០១៧៖ គិត​ត្រឹម​ខែ​កញ្ញា​នេះ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​របស់​ខ្លួន​ចំនួន ១៩​លើក​ហើយ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ប្រភេទ​ H-Bomb ទៀត​ផង។

មក​ទល់​ពេល​នេះ តាំង​ពី​ឆ្នាំ ២០១១​មក ពោល​តាំង​ពី​ពេល​Kim Jong-Un ឡើង​កាន់​អំណាច កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​កាំជ្រួច​សរុប​ចំនួន ៨៥​លើក​ហើយ។ បើ​ទោះ​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មីៗ ពី​សហគមន៍​អន្តរជាតិ​យ៉ាង​ណា​ក៏​ដោយ ប្រទេស​កុំមុយនិស​មួយ​នេះ​នៅ​តែ​បង្ហាញ​ជំហរ​ចង់​រក្សា​កម្មវិធី​ កាំជ្រួច និង​នុយក្លេអ៊ែរ របស់​ខ្លួន​ ដែល​នេះ​អាច​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ការ​បាញ់​សាកល្បង​អាច​នឹង​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ៕

ប្រភព៖ News.com.au   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម