ម្ចាស់ជើងឯក AGT វ័យ ១២ឆ្នាំគ្រោងចំណាយលុយ ១លានដុល្លារលើរឿង ៣ធំៗ!
- 2017-09-22 02:19:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ជើងឯក AGT វ័យ ១២ឆ្នាំគ្រោងចំណាយលុយ ១លានដុល្លារលើរឿង ៣ធំៗ!
ចន្លោះមិនឃើញ
ម្សិលមិញនេះ កម្មវិធីដ៏អស្ចារ្យ America's Got Talent បានរកឃើញម្ចាស់តំណែងប្រចាំឆ្នាំ ២០១៧ ហើយ គឺកុមារីសម្បូរទៅដោយទេពកោសល្យពេញខ្លួន Darci Lynne Farmer។
ក្លាយជាម្ចាស់តំណែងអស្ចារ្យរូបនេះ Darci នឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតទៅដល់ ១លានដុល្លារ ព្រមទាំងមានឱកាសសម្ដែងនៅ Las Vegas ថែមទៀតផង។ ឈ្នះទឹកប្រាក់ដ៏ច្រើននេះ ប្រិយមិត្តប្រាកដជាចង់ជ្រាបជាក់ជាមិនខាន តើក្មេងតូចវ័យ ១២ឆ្នាំរូបនេះ នឹងចំណាយលើអ្វីខ្លះ?
បកស្រាយនឹងចម្ងល់មួយនេះ Darci បាននិយាយថា នាងមានគម្រោង ៣ធំៗជាច្រើនដូចជា ជួយជ្រោមជ្រែងកម្មវិធីសម្រាប់ព្រះវិហាររបស់នាង ហើយបន្ទាប់មក ទិញម៉ាស៊ីនលាងចាន ព្រមទាំងទូរទឹកកកថ្មីមួយទៀតឲ្យម្ដាយនាង។
ចំណែកគម្រោងចុងក្រោយ គឺទិញកូនឆ្កែ។ Darci និយាយថា៖ "ខ្ញុំចង់បានកូនឆ្កែ ខ្ញុំពិតជាស្រឡាញ់វាខ្លាំងណាស់”។
ប្រាក់រង្វាន់ ១លានដុល្លារពិតជាច្រើន និងមានអត្ថន័យណាស់សម្រាប់ ជើងឯក America's Got Talent រូបនេះ ហើយពេលនេះបំណងប្រាថ្នា និងគម្រោងក្នុងចិត្តរបស់នាងទាំងអស់បានសម្រេចហើយ៕
ចុចអាន៖
អបអរ! កម្មវិធី AGT រកឃើញម្ចាស់ជើងឯកអស្ចារ្យប្រចាំឆ្នាំ ២០១៧ហើយ
មិនធម្មតា! ក្មេងតូចរូបនេះធ្វើឲ្យ Simon អៀនដល់ថ្នាក់ខ្ទប់មុខជិត!