កាន់​ស្មាតហ្វូន​រាល់​ថ្ងៃ​ ​ចុះ​ស្គាល់​​ពាក្យ OEM, OTA និង OS ហើយ​នៅ?

  • 2017-09-22 07:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​អ្នក​កាន់​ប្រើ​ស្មាតហ្វូន​រាល់​ថ្ងៃ តែ Sabay ជឿ​ថា​បណ្ដា​ពាក្យ​បច្ចេកទេស​ទាំង ៣ រួម​មាន OEM, OTA និង OS ពិត​ណាស់ មួយ​ភាគ​ធំ​អាច​មិន​ទាន់​ស្វែងយល់​ច្បាស់​នៅ​ឡើយ។ ថ្ងៃ​នេះ​យើង​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង​ពី​អត្ថន័យ​ពាក្យ​ខាង​លើ បន្សំ​នឹង​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​មួយ​ចំនួន​ធំ។​

១.OEM:

​OEM ឬ​ពាក្យ​ពេញ Original Equipment Manufacturer ផ្ដោត​លើ​ឧស្សាហកម្ម​ស្មាតហ្វូន សំដៅ​ទៅ​ដល់​ក្រុមហ៊ុន​ណា​មួយ ដែល​ផលិត​ទូរសព្ទ​របស់​ពួក​គេ​នៅ​ក្នុង​រោងចក្រ​ផ្ទាល់​ខ្លួន។ ឧទាហរណ៍​ដូច​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android មួយ​ចំនួន មាន​ដូច SAMSUNG, LG និង NUU Mobile។

ផ្ទុយ​ពី​ពាក្យ​នេះ នៅ​មាន​ពាក្យ ODM ឬ​ពាក្យ​ពេញ Original Design Manufacturer សំដៅ​ទៅ​ដល់​ក្រុមហ៊ុន​មួយ ដែល​មាន​រោងចក្រ​ផលិត​ដូច​គ្នា ហើយ​ផលិត​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ រួច​ពួក​គេ​ចែកចាយ​ស្មាតហ្វូន​របស់​ខ្លួន ទៅ​កាន់​ក្រុមហ៊ុន​ណា​មួយ​ផ្សេង​ទៀត ដែល​បោះ​ស្លាកយីហោ​ ​និង​រូប​តំណាង​ស្លាក​សញ្ញា​ថ្មី​លើ​ស្មាតហ្វូន​នោះ។ ពាក្យ​ម្យ៉ាង​ទៀត​ដែល​គេ​ប្រើ​ទន្ទឹម ODM គឺ White-Labelling។​

២.OTA:

Over-the-air ឬ OTA មនុស្ស​ជា​ច្រើន​រមែង​ធ្លាប់​បាន​ឃើញ​ពាក្យ​មួយ​នេះ​ ​ហើយ​អត្ថន័យ​របស់​វា​សំដៅ​ទៅ​ដល់​ការ​ផ្ទេរ​ឯកសារ​ឬ​ទិន្នន័យ​អ្វី​មួយ​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ខ្សែ អាច​ថា​ឆ្លង​កាត់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនួស​វិញ។ ជា​ទូទៅ​គេ​ប្រើ​សម្រាប់​ទាញ​យក​ឬ​បង្ហោះ​ចូល​នូវ​រូបភាព, ចម្រៀង, វីដេអូ​ជា​ដើម។

កាន់​តែ​ពិសេស​អ្នក​អាច​ចាប់​អារម្មណ៍ OTA ភ្ជាប់​ជាមួយ FOTA (Firmware Over-the-air) ដែល​អ្នក​ប្រើ Android និង iOS អាច​ធ្វើ​ការ​ដំឡើង​ឬ Update Version នៃ​ទូរសព្ទ​ខ្លួន តាម​រយៈ​ប្រព័ន្ធ Wi-Fi ដែល​មាន​នៅ​ក្នុង Settings > Software Update។​

៣.OS:

Operating System ប្រើ​បាន​ទាំង​នៅ​លើ​ឧបករណ៍ PDA, កុំព្យូទ័រ និង​ស្មាតហ្វូន​ដែល​វា​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ ​អាច​គ្រប់គ្រង​ប្រព័ន្ធ​ដំណើរការ​ទាំង​មូល​នៅ​លើ​ឧបករណ៍​មួយ។ អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ដំឡើង​នូវ​ ​App​ ​ពី​ខាង​ក្រៅ​ទៅ​ចូល​ឧបករណ៍​នោះ​ដើម្បី​បន្ថែម​មុខងារ​ប្រើប្រាស់​កាន់​តែ​សម្បូរ​បែប។

OS ពេញ​និយម​បំផុត​លើ​កុំព្យូទ័រ​រួម​មាន Windows របស់ Microsoft, Mac OS របស់ Apple និង​ជំនាន់​ខ្សត់​ផ្សេង​ទៀត​គឺ Linux។ ចំណែក​ឯ​ស្មាតហ្វូន​រួម​មាន Android របស់ Google, iOS របស់ Apple, Windows Phone របស់ Microsoft និង ​​​RIM របស់ BlackBerry៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រែសម្រួល ​៖ កៅ រក្សា​

អត្ថបទពេញនិយម