ឌីជេ សាន់ ចេញ​ Original Song លើក​ទី១ ​បន្ទាប់​ហែល​ឆ្លង​អាជីព​ជា​ពិធីករ​ជិត​១០​ឆ្នាំ​​

  • 2017-09-24 05:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហែល​​ឆ្លង​ជីវិត​ជា​ពិធីករ​តាម​ប៉ុស្តិ៍​វិទ្យុ​ជាង​៧​ឆ្នាំ ឌីជេ សាន់​ បាន​សម្រេច​ចិត្ត​ចេញ​ចម្រៀង​លើក​ទី​១​ក្នុង​ជីវិត។

មាន​ដើម​កំណើត​មក​ពី​ខេត្ត​បាត់​ដំបង ពិធីករ​កម្មវិធី​កម្សាន្ត​តាម​ប៉ុស្តិ៍​វិទ្យុ​ដែល​មាន​ការ​ទទួល​ស្គាល់​យ៉ាង​ច្រើន​ពី​សំណាក់​យុវវ័យ​ បាន​​​បញ្ចេញ​ចម្រៀង​ដំបូង​របស់​ខ្លួន ​ មាន​ចំណង​ជើង​ថា "ព្រម​ឈប់​ស្នេហ៍ តែ​ចិត្ត​មិន​ព្រម​ឈប់​នឹក" ។ បទ​នេះ​​​រៀប​រាប់​ពី​រឿង​រ៉ាវ​ស្នេហា​ដែល​បាន​បែក​គ្នា​ហើយ តែ​ចិត្ត​នៅ​តែ​នឹក​អាឡោះអាល័យ​ បារម្ភ​​ និង​ចង់​ដឹង​ពី​សុខ​ទុក្ខ​ដៃ​គូ​ម្ខាង​ទៀត​គ្រប់​ពេល​វេលា​។

លោក​បាន​លើក​ឡើង​ថា គោល​បំណង​ដែល​ផលិត​បទ​ថ្មី​​ផ្ទាល់​ខ្លួន​នេះ ព្រោះ​វា​​ជា​ការ​ស្រលាញ់​ចូលចិត្ត តាំង​ពី​ក្មេង​ និង​ចង់​បង្ហាញ​ចំណី​អារម្មណ៍​ប្លែក​ដល់​ប្រិយមិត្ត​ដែល​ធ្លាប់​តែ​និយម​គាំទ្រ​វោហារ​សព្ទ​របស់​លោក មក​ស្ដាប់​​លោក​ច្រៀង​វិញ​ម្ដង​។ ​​​

"ព្រម​ឈប់​ស្នេហ៍ តែ​ចិត្ត​មិន​ព្រម​ឈប់​នឹក" និពន្ធ​ទំនុក​ភ្លេង​ និង​ទំនុកច្រៀង​ ដោយ​ វង់ សុខ​សីលា និង Studio G-Record ហើយ​នឹង​គ្រោង​ចេញ​ MV នា​ពេល​ខាង​មុខ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម