ញ៉ាំ​គុយទាវ​​មិត្តភ័ក្ដិ​​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​ ឌុច លីដា បែក​គំនិត​

  • 2017-09-25 02:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​​ចូល​ហាង​មិត្តភ័ក្ដិ​​ទៅ​ញ៉ាំ​គុយទាវ​​ស្ទើរ​រៀង​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​​ស្រី​ស្អាត​ ឌុច លីដា បែក​គំនិត​គិត​ចង់​បើក​អាជីវកម្ម​​​ថ្មី​មួយ​ដែរ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ឌុច លីដា បាន​ប្រាប់​Sabay ​​ថា​ពី​ដំបូង​ឡើយ​នាង​មាន​គំនិត​ចង់​បើក​អាជីវកម្ម​ តែ​មិន​មាន​គម្រោង​បើក​ហាង​គុយទាវ​ទេ​ តែ​ពេល​ចូល​ទៅ​ញ៉ាំ​គុយទាវ​នៅ​ហាង​មិត្តភ័ក្ដិ​​ បាន​ធ្វើ​ឲ្យ​​​នាង​បែក​គំនិត​​ចង់​បើក​ហាង​លក់​គុយទាវ​​រក​ស៊ី​ដូច​មិត្តភ័ក្ដិ​ ក្នុង​ពេល​​ឆាប់​ៗ​នេះ​ដែរ​​ តែ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​ច្បាស់​លាស់​នៅ​ឡើយ​ទេ​​ ព្រោះ​ពេល​នេះ​​កំពុង​​រវល់​ថត​រឿង​ "ពស់​កេង​កង​"។

នាង​បន្ត​ថា​ ចំពោះ​ការ​បើក​ហាង​គុយទាវ​​ថ្មី​មួយ​នេះ​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​នាង​ទាំង​ស្រុង​មិន​មាន​ការ​សហការ​ ឬ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​ណា​ឡើយ។ ចំណែក​ឯ​ដើម​ទុន​​គ្រោង​​ចំណាយ​វិញ​គឺ​ ​ចន្លោះ​​ពី​៧០០០ ដុល្លារ​អាមេរិក​ទៅ​ ៨០០០ ដុល្លារ​អាមេរិក។

“​រៀន​រក​ស៊ី​លើក​ដំបូង​អ៊ីចឹង​ទៅ​សម្រាប់​ខ្ញុំ​មិន​ហ៊ាន​ចំណាយ​ដើម​ទុន​ច្រើន​ទេ​ ​​ចំណាយ​ត្រឹម​ល្មមៗ​សិន​បាន​ហើយ​ ព្រោះ​ចង់​ស្ទាប​ស្ទង់​ទីផ្សារ​មើល​សិន​។ ចំពោះ​ទីតាំង​បើក​ហាង​គុយទាវ​ហ្នឹង​គឺ​ខ្ញុំ​បើក​នៅ​ភ្នំពេញ​តែ​ម្ដង​បង​"។ នេះ​បើ​តាម​ ឌុច លីដា រៀប​រាប់​​។

តួ​ឯក​ស្រី​ក្នុង​រឿង ​"ណូលី​ណូឡា​" ​បញ្ជាក់​ថា​ ទាក់​ទង​ការ​បើក​ហាង​​គុយទាវ​ខាង​លើ​ ទុក​ឲ្យ​បង​ប្អូន​ជា​អ្នក​មើល​ខុស​ត្រូវ​ជំនួស​ ពេល​ទំនេរ​ពី​ការ​ងារ​សិល្បៈ​ទើប​នាង​ទៅ​​មើល​ហាង​គុយទាវ​ម្ដង​អាស្រ័យ​ទៅ​តាម​ពេល​វេលា​៕

ចុចអាន៖បង្ហាញ​ម៉ូដ​សក់​ខ្លី​ស្អាត​ប្លែក​ភ្នែក​ពី​តារា​ចម្រៀង​ និង​សម្ដែង​ស្រី​៦​រូប​

ចុចអាន៖មក​ដឹង​មូលហេតុ និងតម្លៃ​ពត់​ធ្មេញ​របស់តារា​ចម្រៀង​ និង​សម្ដែង​ប្រុស​ស្រី​ប៉ុន្មាន​រូប​នេះ​បន្ដិច​មើល៍!

ចុចអាន៖រឿង​៦​យ៉ាង​ដែល YG ហាម​មិន​ឲ្យ​ក្រុម Black Pink ធ្វើ​ដាច់​ខាត

​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន