៤ ចំណុច​គួរ​ជ្រាប​ពី Premier League នៅ​សប្ដាហ៍​នេះ

  • 2017-09-25 04:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្របខ័ណ្ឌ Premier League បាន​ឈាន​ដល់​​សប្ដាហ៍​ទី​៦ ហើយ​គិត​ត្រឹម​ចុង​សប្ដាហ៍​នេះ​។ សង្កេត​ឃើញ​ថា​ក្រុម​ខ្លាំង​ៗ​ទាំង​អស់​​សុទ្ធ​តែ​អាច​រក​ជ័យជម្នះ​បាន​រៀង​ៗ​ខ្លួន ដោយ​បច្ចុប្បន្ន Manchester City កំពុង​ឈរ​លេខ​១​ក្នុង​តារាង​ តាម​ពី​ក្រោយ​ដោយ​បិសាច​ក្រហម Manchester​ United​ មាន​១៦​ពិន្ទុ​ស្មើ​គ្នា។ ចុះ​នៅ​សប្ដាហ៍​នេះ​មាន​រឿង​សំខាន់​អ្វី​ខ្លះ​កើត​ឡើង?

១.  Top Scorers

អ្នក​ទាត់​បញ្ចូល​ទី​​ច្រើន​ជាង​គេ​នៅ Premier League ពេល​នេះ​ឡើង​ដល់​៣​នាក់​ហើយ​រួម​មាន៖ Sergio Agüero, Álvaro Morata និង Romelu Lukaku មាន​៦​គ្រាប់​ដូច​គ្នា។ Morata ធ្វើ​បាន​ល្អ​មែនទែន​នៅ​អាទិត្យ​នេះ​ ដោយ​បាន​៣​គ្រាប់​ឡើង​មក​ស្មើ​គ្រាប់​បាល់​របស់ Agüero និង Lukaku ដែល​រក​​បាន​ម្នាក់​១​គ្រាប់​នៅ​សប្ដាហ៍​នេះ​ដែរ។

២. Manchester City

ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​មេឃ​ខៀវ ត្រឹម​៣​ប្រកួត​ចុងក្រោយ ពួក​គេ​បាន​ទាត់​បញ្ចូល​ទី​​គូបដិបក្ខ​ដល់​ទី១៦​គ្រាប់ ពោល​ឈ្នះ Livepool ៥-០, ឈ្នះ Watford ៦-០ និង​ចុងក្រោយ​លត់ Crystal Palace ៥-០​ទៀត។

៣. Crystal Palace

ត្បិត​តែ​ទើប​បណ្ដេញ​អ្នក​ចាត់ការ​ចាស់​​​លោក Frank de Boer ចេញ ជំនួស​វិញ​ដោយ​បុរស​ជើង​ចាស់ Roy Hodgson ប៉ុន្តែ​២​ប្រកួត​កន្លង​មក​ក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង​មួយ​នេះ​​នៅ​តែ​មិនទាន់​ជួប​សំណាង ដោយ​ប្រកួត​ចុងក្រោយ​ចាញ់ Man City ដល់​ទៅ​៥-០។

៤. ប្រកួត​កូន​ពៅ

សប្ដាហ៍​ទី​៦​នេះ​នៅ​សល់​មួយ​គូ​ទៀត​មិន​ទាន់​ប្រកួត​នោះ​គឺ​ជំនួប​រវាង Arsenal vs West Brom នៅ​ពេល​ម៉ោង​២​​យប់​នេះ៕ ​​

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី