Hacker​ ​វាយ​លុក​សម្រេច​លើ​ស្នងការ​គណនេយ្យ​ដ៏​ធំ​មួយ

  • 2017-09-26 07:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Deloitte​ ​ដែល​ជា​ស្នងការ​គណនេយ្យ​ដ៏​ធំ​មួយ​លំដាប់​ពិភពលោក​ ​ឬ​គេ​ស្គាល់​ថា​ ​Big Four​ ​បាន​ប្រកាស​ថា​ម៉ាស៊ីន​មេ​ ​(Server)​ ​របស់​ពួក​គេ​ត្រូវ​ក្រុម​ ​Hacker​ ​វាយ​លុក​បាន​សម្រេច​ ​ហើយ​ប្រមូល​បាន​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​សម្ងាត់​របស់​អតិថិជន។

ស្នងការ​គណនេយ្យ​នេះ​បញ្ជាក់​ថា​ ​Hacker​ ​អាច​វាយ​លុយ​ចូល​ក្នុង​ប្រព័ន្ធ​របស់​ពួក​គេ​តាម​រយៈ​សារ​អេឡិចត្រូនិក​ ​(Email)​ ​ហើយ​អ្នក​នាំ​ពាក្យ​របស់​ ​Deloitte​ ​អះអាង​ឯកសារ​ដែល​ ​Hacker​ ​យក​បាន​នោះ​ ​គឺ​ជា​ចំនួន​តិចតួច​បំផុត​ ​ខណៈ​ពួក​គេ​បាន​ទាក់ទង​ជា​មួយ​អាជ្ញាធរ​ដើម្បី​ស្វែងរក​ក្រុម​ ​Hacker​ ​ទាំង​នោះ។

មាន​មូលដ្ឋាន​ធំ​ក្នុង​សហរដ្ឋអាមេរិក​ ​ចុះ​បញ្ជី​អាជីវកម្ម​ក្នុង​ចក្រភព​អង់គ្លេស​ ​និង​មាន​សាខា​ជា​ច្រើន​តាម​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ ​អតិថិជន​របស់​ ​Deloitte​ ​មាន​ដូច​ជា​ ​ Morgan Stanley, ​Berkshire Hathaway, Starbuck's, Boeing, Microsoft​ ​ហើយ​នៅ​មាន​ធនាគារ​លំដាប់​អន្តរជាតិ​ ​រួម​នឹង​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​ច្រើន​ផ្សេង​ទៀត៕

គូស​បញ្ជាក់​ផង​ដែរ​ថា​ ​Deloitte​ ​មាន​ផ្ដល់​សេវា​ដូចជា​ ​ការ​បង់ពន្ធ, សវនកម្ម, ប្រឹក្សា​ ​និង​ពិគ្រោះ​យោបល់​ផ្នែក​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រដ្ឋ