ទៅ​ដើរ​លេង​រួម​គ្នា​មែន តែ​ដឹង​ហេតុអ្វីបាន Weir និង​ Bella អត់ថត​រូប​ជាមួយ​គ្នា​ទេ?​

  • 2017-09-27 01:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន​របស់​តារា​ប្រុស​ស្រី​ ១​គូ​ Weir Sukollawat និង​ Bella Ranee បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ ជា​ច្រើន​មាន​ការ​រំភើប​ និង​កាន់​តែ​ចង់​ដឹង​បន្ថែម​ពី​ទំនាក់ទំនង​របស់​អ្នក​ទាំង​ ២។

ថ្មីៗ​នេះ​ប្រុស​សង្ហា​ Weir បាន​ទទួល​ស្គាល់​ថា​ លោក​គឺ​ជា​អ្នក​បបួល​ Bella ទៅ​ដើរ​លេង​នៅ​ប្រទេស​ជប៉ុន​ជាមួយ​គ្នា។ អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ពី​ដំណើរ​កម្សាន្ត​នោះ​គឺ​ រូបថត​ជុំ​គ្នា​របស់​ពួកគេ​ ប៉ុន្តែ​ គួរ​ឲ្យ​ស្ដាយ​ Weir និង​ Bella មិន​បាន​ថត​ជាមួយ​គ្នា​នូវ​រូបភាព​ច្បាស់​មួយ​ទេ​ ផ្ទុយ​ទៅ​វិញ​ គូស្នេហ៍​មួយ​នេះ​បាន​ត្រឹម​ថត​តែ​ស្រមោល​រួម​គ្នា​ប៉ុណ្ណោះ។

ឆ្លើយ​តប​នឹង​រឿង​នេះ​ Weir បាន​និយាយ​ថា​​ កាមេរ៉ា​របស់​លោក​មិន​អាច​ថត​ Selfie បាន​ទេ។ ហេតុនេះ​ទើប​ លោក​សម្រេច​ថត​ស្រមោល​ជំនួស​តែ​ម្ដង​ទៅ​ តែ​មើល​ទៅ​ក៏​ស្អាត​ដែរ។ យ៉ាង​ណា​មិញ​ ប្រុស​សង្ហា​វ័យ​ ៣២​ឆ្នាំ​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា​ ទំនាក់ទំនង​របស់​លោក​ និង​ Bella គឺ​លើស​ពី​ពាក្យ​ថា​ "មិត្ត​ប្រុស​ មិត្ត​ស្រី” ទៅ​ទៀត។

យ៉ាង​ណា​ក្ដី​ ស្នេហា​របស់​គូស្នេហ៍​មួយ​នេះ​ហាក់​ដំណើរ​ការ​ទៅ​យ៉ាង​ប្រសើរ​ ហើយ​អ្នក​គាំទ្រ​ក៏​នាំ​គ្នា​ទន្ទឹង​រង់ចាំ​ដំណឹង​ល្អ​ពី​ពួកគេ​ទាំង​ ២​ទាំង​អស់​គ្នា​ដែរ៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី