មុន​ទិញ​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ ត្រូវ​ដឹង​ពី​អត្ថប្រយោជន៍​និង​គុណវិបត្តិ​ជា​មុន​សិន

  • 2017-09-27 02:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូន សំដៅ​ដល់​​ស្មាតហ្វូន​ដែល​មាន​​បំពាក់​លែន​ ២ គ្រាប់ អាចផ្នែក​ខាង​មុខ​ឬ​ខាង​ក្រោយ មើល​ទៅ​ស្រដៀង​នឹង​កែវ​ភ្នែក​ទាំង​ទ្វេ​របស់​មនុស្ស។ ពិត​ណាស់​ក្រុមហ៊ុន​ចេញ​ស្មាតហ្វូន​មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ពីរ​គ្រាប់​ដំបូង​បង្អស់​គឺ HTC ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​ស្ងាត់​បាត់​ឈឹង​អស់​រយៈ​កាល​ជាង ១ ទសវត្សរ៍​រហូត​ចូល​ដល់​ចុង​ឆ្នាំ ២០១៦ Apple បាន​ប្រកាស​បង្ហាញ iPhone 7 Plus មាន​បំពាក់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ ធ្វើ​ឲ្យ​មាន​ភាព​ល្បីល្បាញ​កក្រើក​សារ​ជា​ថ្មី។

ក្រោយៗ​មក​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន Android ជា​ច្រើន បាន​បង្វែរ​យុទ្ធសាស្ត្រ​ពី​ស្មាតហ្វូន​កាមេរ៉ា​មួយ​គ្រាប់​ដំឡើង​ដល់ ២ គ្រាប់​ទៅ ៤ គ្រាប់ ដោយ​ខ្លះ​មាន​ភ្លោះ​ខាង​មុខ​ដូច​ជា F3 របស់ Oppo និង​ខ្លះ​ទៀត​ភ្លោះ​ទាំង​សង​ខាង​ដូច​ជា Mate 10 Lite របស់ Huawei ដែល​ទើប​បង្ហាញ​ប៉ុន្មាន​ថ្ងៃ​នេះ។

Sabay ចែក​រំលែក​​ទាំង​អស់​គ្នា​ឲ្យ​បាន​យល់​ច្បាស់​ពី​បច្ចេកវិទ្យា​មួយ​នោះ បន្សំ​នូវ​អត្ថប្រយោជន៍​និង​គុណ​វិបត្តិ​ដែល​អ្នក​គួរ​តែ​ពិចារណា​មុន​ពេល​ទិញ។​

+បម្រែបម្រួល​នៃ​កម្រិត​ពណ៌​ (បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ)

​​​​​​កាមេរ៉ា​មួយ​គ្រាប់​បំពាក់​នូវ Sensor RGB សម្រាប់​ផ្ដិត​យក​រូបភាព​ពណ៌ និង​មួយ​គ្រាប់​ទៀត​បំពាក់ Sensor Monochromatic សម្រាប់​ផ្ដិត​យក​សភាព​ស-ខ្មៅ។ នៅ​ពេល​ដែល RGB ផ្ដោត​ទៅ​លើ​រូបភាព​ពណ៌ អាំងតង់ស៊ីតេ​កម្រិត​ពន្លឺ​នឹង​ត្រូវ​បាន​កាត់​បន្ថយ ជា​ហេតុ​ធ្វើ​ឲ្យ​ Monochromatic ត្រូវ​ជំនួយ​ចាប់​យក​អាំងតង់ស៊ីតេ​នៃ​ពន្លឺ​ឲ្យ​បាន​ល្អ​មក​វិញ និង​ភាព​មុត​ស្រួច (Sharpness) នៅ​ចំណុច​ណា​មួយ។

+បម្រែបម្រួល​ប្រវែង​នៃ​ចំណុច​ប្រសព្វ​ពន្លឺ (បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ)

​​ក្រៅ​ពី Sensor ចំនួន ២ ខុស​ពី​ស្មាតហ្វូន​កាមេរ៉ា​មួយ ទូរសព្ទ​កាមេរ៉ា​ភ្លោះ​ក៏​បាន​បំពាក់​នូវ​លែន​ចំនួន ២ គ្រាប់​ប្លែក​ខុស​ពី​គេ។ មួយ​គ្រាប់​ជា​ប្រភេទ​លែន Wide-Angle និង​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ​លែន Telephoto។

  • លែន Telephoto សំដៅ​ទៅ​លែន​ដែល​មាន Physical Length ទាប​ជាង​ប្រវែង​នៃ​ចំណុច​ប្រសព្វ​ពន្លឺ។ ភាគច្រើន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ផ្ដិត​យក​កម្មវត្ថុ​ឃើញ​ច្បាស់​និង​ព្រាល​នូវ​ផ្ទៃ​ Background ខាង​ក្រោយ។
  • ​​លែន Wide Angle សំដៅ​ទៅ​លែន​ដែល​មាន​ប្រវែង​នៃ​ចំណុច​ប្រសព្វ​ពន្លឺ​ទាប​ជាង​ពពួក​លែន​ធម្មតា។​ ភាគច្រើន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ថត​រូប​ទេសភាព។​

លែន Wide-Angle ជំនួយ​ក្នុង​ការ​ថត​រូប​បាន​ទូលាយ ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ការ​ថត​បែប Panorama។ចំណែក​ឯ​លែន Telephoto គាំទ្រ​មុខងារ Zoom ឲ្យ​ធ្វើ​បាន​កាន់​តែ​ប្រសើរ។ នៅ​ពេល​ដែល​​លែន​ទាំង ២ ធ្វើ​ការ​រួម​គ្នា យើង​អាច​ទទួល​បាន​រូបភាព​ដ៏​ល្អ​មួយ ដែល​មើល​ឃើញ​ច្បាស់​នូវ​កម្មវត្ថុ​និង​រក្សា​នូវ​ផ្ទៃ​មុំ​ខាង​ក្រោយ​នៅ​ធំ​ទូលាយ​ដដែល។ ខណៈ iPhone 7 Plus បន្ថែម​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង​ OIS អាច​ធ្វើ​ឲ្យ​ការ​ផ្ដិត​យក​រូបភាព​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ​ជាង​ដៃ​គូ​ប្រជែង​ខ្លួន។

+តើ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូន Apple ដំណើរការ​ទៅ​បែប​ណា​ខ្លះ?

កុំ​ទាន់​និយាយ​ដល់​ iPhone ឆ្នាំ ២០១៧ យើង​លើក​បង្ហាញ​ត្រឹម iPhone 7 Plus សិន ដោយ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​របស់​វា ដំណើរការ​នូវ​មុខងារ​ពិសេស​ ២ គឺ​ចាប់​យក​ប្រវែង​នៃ​ចំណុច​ប្រសព្វ​ពន្លឺ (Focal Length) និង​ Sensor បម្រែបម្រួល​ពណ៌ (Chromatic Sensor)។​

​​​​​លែន ២ ប្រភេទ​ដោយ​ Wide-Angle មាន​ទំហំ ២៣ម.ម និង​មួយ​គ្រាប់​ទៀត Telephoto មាន​ទំហំ ៥៦ម.ម។​ ដោយ​សារ​ឥទ្ធិពល​នៃ​លែន​ទាំង ២ នេះ បាន​ធ្វើ​ឲ្យ​អ្នក​និយម​កាន់​កាមេរ៉ា DSLR មួយ​ចំនួន បាន​បោះបង់​ហើយ​បង្វែរ​មក​ប្រកាន់​ខ្ជាប់​នូវ​កាមេរ៉ា​លើ iPhone 7 Plus វិញ។​ ​​​ +តើ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូនLG ដំណើរការ​ទៅ​បែប​ណា​ខ្លះ?

មិន​ទាន់​សំដៅ​ដល់ V30 ដោយ​ជំនួស​ត្រឹម​ម៉ូដែល G6 សិន។ ភាព​ខុស​គ្នា​រវាង​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​នៃ LG និង Apple គឺ​ខុស​គ្នា​ខ្លាំង​បំផុត ត្រង់​ប្រវែង​នៃ​ចំណុច​ប្រសព្វ​ពន្លឺ​របស់​លែន​ដែល​ពួក​គេ​ប្រើប្រាស់។ LG បំពាក់​នូវ​ Sensor បម្រែបម្រួល​ពណ៌​ ២ ប្រភេទ​លើ​កាមេរ៉ា​ភ្លោះ​ទាំង ២ ដែល​ធ្វើ​ឲ្យ​រូបភាព​ផ្ដិត​ចេញ​មក​ផ្ដល់​នូវ​ទ្រង់ទ្រាយ​ច្បាស់​តាម​គែម​ជុំវិញ​ច្រើន មូលហេតុ​មក​ពី​ការ​ប្រើ​លែន Wide-Angle ទាំង​ពីរ​គ្រាប់។​

​​​​​+តើ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូនOppo ដំណើរការ​ទៅ​បែប​ណា​ខ្លះ?

ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន បាន​សាកល្បង​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ ខុស​តែ​ក្រុមហ៊ុន Oppo សម្រាប់​ម៉ូដែល F3 បាន​ផ្ដោត​លើ​កាមេរ៉ា​ខាង​មុខ​វិញ។ មិន​អាច​ទទួល​ស្គាល់​ថា​ធ្វើ​បាន​ល្អ​គ្រប់គ្រាន់​នៅ​ឡើយ ខណៈ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ខាង​មុខ សំដៅ​ដល់​តែ​មុខងារ​សំខាន់ ២ គឺ​ការ Selfie ធម្មតា​និង​ Selfie ជា​ក្រុម។ លែន​ធម្មតា​មួយ​គ្រាប់​ផ្ដោត​លើ​ការ​ថត Selfie ធម្មតា និង Wide-Angle ផ្ដោត​លើ​ការ​ថត​ជា​ក្រុម។

+អត្ថប្រយោជន៍​នៃ​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូន

​​១.ការ Focus:

អ្នក​អាច Focus បាន​ទាំង​មុន​ពេល​ថត​និង​ក្រោយ​ថត ដោយ​មួយ​ហៅ​ថា Auto-Focus ជំនួយ​អំឡុង​ពេល​ថត និង Re-Focus ជា​ជម្រើស​កែប្រែ​នៅ​ពេល​ថត​ហើយ។​

២.ការ​ថត​ព្រាល​ក្រោយ​បាន​ល្អ:

អ្នក​ថត​រូប​អាជីព​ច្រើន​ផ្ដោត​សំខាន់​លើ​មុខងារ​ថត​ព្រាល Background ក្រោយ​ជា​ចាំ​បាច់ ប៉ុន្តែ​វា​ក៏​ទាមទារ​នូវ​តម្រូវការ​ Hardware ជំនាន់​ខ្ពស់​ផង​ដែរ។

៣.Zoom:

សម្រាប់​លែន Telephoto ប្រើ​សម្រាប់ Focus ទៅ​លើ​អ្វី​មួយ​ឲ្យ​ច្បាស់។ អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ Optical Zoom ដល់ 2X និង Digital Zoom ដល់ 12X។​

៤.គុណភាព​រូប:

​​ដោយ​ការ​បញ្ចូល​គ្នា​នៃ​កាមេរ៉ា​ភ្លោះ​ទាំង ២ ធ្វើ​ឲ្យ​កម្រិត​ចក្ខុ​នៃ​ភ្នែក​មនុស្ស​​សម្លឹង​នៅ​ចាញ់​រូបភាព​ដែល​ថត​ចេញ​មក។​ រាល់​រូបភាព​ដែល​ថត​ចេញ​មក​សុទ្ធ​សឹង​តែ​ទាក់​ភ្នែក​អ្នក​ទស្សនា​គ្រប់ៗ​គ្នា។

+គុណ​វិបត្តិ​នៃ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​លើ​ស្មាតហ្វូន

​តាម​ពិត​ទៅ​វា​មិន​មាន​គុណវិបត្តិ​អ្វី​ច្រើន​នោះ​ទេ ដោយ​នេះ​គឺ​ផ្អែក​លើ​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស។ ខ្លះ​គិត​ថា​គ្រាប់​លែន​កាមេរ៉ា​ច្រើន មើល​ទៅ​វា​មិន​ស្អាត មាន​ភាព​រញ៉េរញ៉ៃ​ទើស​ទាល់ និង​ពួក​គេ​មិន​ចង់​បាន​ការ​ថត​រូប​ព្រាល​អ្វី​នោះ​ទេ។ ម្ល៉ោះ​ហើយ​ពួក​គេ​ច្រើន​រើស​ត្រឹម​ស្មាតហ្វូន​កាមេរ៉ា​មួយ​គ្រាប់ ប៉ុន្តែ​មាន​គុណភាព​ខ្ពស់ ប្រហាក់ប្រហែល​នឹង​ពីរ​គ្រាប់​ដែរ។​

  • បញ្ជី​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ:

+Apple

  • iPhone 7 Plus
  • iPhone 8 Plus
  • iPhone X

+SAMSUNG:

  • Galaxy J7 Plus
  • Galaxy Note 8

+Motorola:

  • Moto X

+LG:

  • LG G5
  • LG G5
  • LG G6
  • LG V10
  • LG V20
  • LG V30
  • LG X Cam

+Huawei

  • Huawei Honor 6 Plus
  • Huawei Honor 6X
  • Huawei GR5
  • Huawei Honor 8
  • Huawei Honor V8
  • Huawei Honor V9
  • Huawei P9
  • Huawei P9 Plus
  • Huawei Mate 9
  • Huawei Mate 9 Pro
  • Huawei P10
  • Huawei P10 Plus
  • Huawei Mate 10 Lite

+HTC

  • HTC Buttefly 3
  • HTC Evo 3D
  • HTC One M8
  • HTC One M9 Plus
  • HTC U 11

+SONY

  • Sony Xperia M Ultra

+Nokia

  • Nokia 8

+OnePlus

  • OnePlus 5

+Asus

  • Asus ZenFone 3 Zoom
  • Asus ZenFone Zoom S
  • Asus Z01HDA

+Xiaomi

  • Xiaomi Redmi Pro
  • Xiaomi Redmi Note 4
  • Xiaomi Mi 5S
  • Xiaomi Mi 5S Plus
  • Xiaomi Mi Note 2
  • Xiaomi Mi 6
  • Xiaomi Mi 6 Plus
  • Xiaomi Redmi Pro 2

+Oppo

  • Oppo F3
  • Oppo R11
  • Oppo F3 Plus
  • Oppo 5X
  • Oppo Find 9

+Google

  • Pixel 2 (រំពឹង​ទុក)
  • Pixel XL 2 (រំពឹង​ទុក)

+Vivo

  • Vivo V5 Plus
  • Vivo Xplay 6
  • Vivo X9
  • Vivo X9 Plus

អត្ថបទបន្ទាប់

ប្រភព៖ geekdashboard   ប្រែសម្រួល៖ កៅ រក្សា