​iPhone 8 Plus ថ្លៃ​ក្បែរ​ពាន់​ដុល្លារ ដឹង​ផលិត​មួយ​គ្រឿង​ចំណាយ​ប៉ុន្មាន​អត់?

  • 2017-09-27 02:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ការ​ប៉ាន់ស្មាន​ពី​ក្រុមហ៊ុនវិភាគ​ IHS Markit ឲ្យ​ដឹង​ថា ក្រុមហ៊ុន Apple បាន​ចំណាយ​ប្រហែល ២៩៥.៤៤ ដុល្លារ ក្នុង​ការ​ផលិត ​iPhone 8 Plus មួយ​​គ្រឿង។​ ក្នុង​នោះការ​ចំណាយ​លើ​វត្ថុធាតុ​ដើមផលិត​​អស់ ២៨៨.០៨ ដុល្លារ បូកបន្ថែមតម្លៃ​ពលកម្ម​ ៧.៣៦ ដុល្លារ​

​ប្រធាន​ក្រុម​អ្នក​វិភាគ​ផ្នែក​បណ្តាញ​និង​ទូរសព្ទ​ចល័ត​នៅ IHS Markit លោក Wayne Lam បាន​ថ្លែង​​ថា Apple ចំណាយ​លុយ​ច្រើន​ជាង​មុន​ទៅ​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ​ iPhone 8 Plus និង​ពង្រឹង​បន្ថែម​លើ​ឈីប​ក្រាហ្វិក​និង​បច្ចេកវិទ្យា AI នៃ​បន្ទះ​ឈីប A11 Bionic។

សម្រប​នឹង​តម្រូវ​ការ​ផ្នែក​គ្រឿង​និង​ថ្លៃ​ផលិត​ឡើង​ខ្ពស់​ជាង​រាល់​ឆ្នាំ Apple ក៏​សម្រេច​ចិត្ត​ឡើង​​ថ្លៃ​ម៉ូដែល iPhone 8 ថ្លៃ​ជាង​មុន ៥០ ដុល្លារ និង iPhone 8 Plus ៣០ ដុល្លារ (ទីផ្សារ​អាមេរិក)។​

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា