ក្រោយ​ជាប់​តំណែង​លេខ​១ Cardi B ទទួល​បាន​កាដូដ៏​​មាន​ន័យ​ពី Taylor Swift

  • 2017-09-27 08:12:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ Cardi B បង្កើត​ប្រវត្តិសាស្ត្រ​ក្រោយ​នាង​ដណ្ដើម​យក​ដំណែង​លេខ​១​ពី Taylor Swift រួច​មក​ កាល​ពី​ព្រឹក​មិញ​នេះ​នាង​បាន​បង្ហោះ​វីដេអូ​លើ​ Instagram បង្ហាញ​ផ្កា​ដែល​ Taylor ផ្ញើ​ឲ្យ​ដើម្បី​អប​អរ​នាង​ ចំពោះ​ភាព​ជោគជ័យ​នេះ។

នៅ​លើ​វីដេអូ​ Instagram នោះ​ដែរ​នាង​បាន​សរសេរ​ថា​៖ "ផ្កា​ទាំង​នេះ​ពិត​ជា​ស្អាត​និង​គួរ​ឲ្យ​ស្រលាញ់​ណាស់។ អរគុណ​ Taylor Swift សម្រាប់​ផ្កា​ទាំង​នេះ... ហើយ​ខ្ញុំ​ពិត​ជា​ស្រលាញ់​បទ​ចម្រៀង​របស់​អ្នក​ខ្លាំង​ណាស់។"

A post shared by Cardi B Official IG (@iamcardib) on

ថ្មីៗ​នោះ​ដែរ​នាង​បាន​បង្ហាញ​ខ្លួន​លើ​វីដេអូ​របស់​ Billboard​ និយាយ​ថា៖ "​ហេតុអ្វី​បាន​ជា​ខ្ញុំ​ត្រូវ​បំបាក់​ Taylor Swift? ព្រោះ​ខ្ញុំ​ចូល​ចិត្ត​នាង ហើយ​ក៏​ចូល​ចិត្ត​បទ​ចម្រៀង​នោះ​ដែរ"។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ច្រៀង​លេង​ៗ​បទ "Look What You Made Me Do” ទៀត​ផង​៕

ទស្សនា​វីដេអូ​នេះ​ខាង​ក្រោម៖

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ