ស្រលាញ់​គោខ្លាំងពេក ផឹកទឹកនោម និង​ហូបលាមក​គោរាល់ថ្ងៃ

  • 2017-09-27 06:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​បែក​គំនិត​ស្រលាញ់​គោ​ចិញ្ចឹម​របស់​ខ្លួន​ខ្លាំង​ពេក ​រហូត​ផឹក​ទឹក​នោម​គោ​រាល់​ថ្ងៃ និង​ហូប​លាមក​គោ​រាល់​ព្រឹក ព្រោះ​ជឿ​លើ​ហេតុ​ផល​ទាំង​នេះ។

បុរស​ខាង​លើ​មាន​ឈ្មោះ Parsana អាយុ ៤៤​ឆ្នាំ ​ជឿ​ថា ទឹក​នោម​សត្វ​គោ​ពោរពេញ​ទៅ​ដោយ​សារធាតុ​បំប៉ន វា​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់ និង​ជាតិ​ពុល​ចេញ​ពី​រាងកាយ។ ​លោក​ផឹក​ទឹក​នោម​គោ​មួយ​ពែង​ និង​ហូប​លាមក​គោ​នៅ​ពេល​ព្រឹក មុន​ពេល​ទៅ​មើល​កន្លែង​ហាត់​ប្រាណ​មួយ​ក្នុង​ចំណោម​ទាំង ២២​កន្លែង​របស់​លោក​កាន់​កាប់​នៅ​ទីក្រុង Ahmedabad រដ្ឋ Gujarat។

លោក​បាន​សរសើរ​គោ​របស់​ខ្លួន​​ថា​ បាន​ជួយ​ជីវិត​របស់​គាត់​ប្រសើរ​ឡើង បន្ទាប់​ពី​ធ្លាក់​ខ្លួន​វក់​នឹង​ល្បែង​ស៊ីសង។ ចំណែក ​ភរិយា​របស់​លោក អ្នក​ស្រី Geeta Parsana អាយុ ៤៤​ឆ្នាំ​ និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត រួម​នឹង​សាច់​ញាតិ​មិត្តភ័ក្ដិ​​ដំបូង​គិត​ថា លោក​ជា​មនុស្ស​ឆ្កួត ប៉ុន្តែ​នៅ​ពេល​ពួក​គេ​កត់​​សម្គាល់​លោក​​មាន​ការ​ផ្លាស់ប្ដូរ ពួក​គេ​ក៏​ព្រម​ទទួល​ស្គាល់​​អ្វី​លោក​បាន​ធ្វើ​។

លោក​រម្លឹក​ថា ​ឆ្លង​កាត់​ជីវិត​ពី​កុមារភាព លោក​​ចាប់​អារម្មណ៍​ការ​ហាត់​យូហ្កា និង​សុខភាព​ខ្លាំង​ណាស់ រហូត​លោក​ស្រាវ​ជ្រាវ​រុក្ខជាតិ​ផ្សេង​ៗ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​រាង​កាយ។ ​នៅ​ពេល​ដឹង​ថា​ទឹក​ដោះ ទឹក​នោម និង​លាមក​គោ​មាន​អត្ថប្រយោជន៍​ច្រើន លោក​ប្ដេជ្ញា​បរិភោគ​​ទាំង​អស់​ឲ្យ​បាន​។ រហូត​ដល់​បច្ចុប្បន្ន​ លោក​នៅ​បន្ត​ទម្លាប់​ចម្លែក​ដូច​នេះ​ដដែល៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី