មួយ​ឃ្លា Robben ប្រាប់​ទៅ​ PSG៖ លុយ​មិន​អាច​រកគ្រាប់​បាល់​​បាន​ទេ​

  • 2017-09-27 07:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arjen Robben ​របស់  Bayern Munich បាន​និយាយ​ឌឺដង​ទៅ​កាន់​ក្រុម​អ្នក​មាន Paris Saint-Germain ថា​ លុយ​របស់​ពួក​គេ​មិន​អាច​ជួយ​រកគ្រាប់​បាល់​បាន​ទេ មុន​ជំនួប​ក្រុម​ទាំង​ពីរ​នៅ​យប់​នេះ។

នៅ​រដូវ​ក្ដៅ​នេះ PSG ដែល​ជា​ក្រុម​មួយ​គេ​រំពឹង​អាច​ប្រជែង​ពាន Champions League បាន​ចំណាយ​លុយ​ដល់​ទៅ​១៩៨​លាន​ផោន​ទិញ​ផ្ដាច់​កុងត្រា​ Neymar ពី Barcelona ព្រម​ទាំង​ខ្ចី​ជើង Kylian Mbappe ពី Monaco ក្នុង​លក្ខខ័ណ្ឌ​​ទិញ​ផ្ដាច់​ឆ្នាំ​ក្រោយ​១៦៦​លាន​ផោន។ ការ​ចំណាយ​ខ្ទង់​ទឹក​ប្រាក់​ដ៏​ច្រើន​បែប​នេះ​ដោយ​សារ PSG​ ចង់​ក្លាយ​ជា​​ខ្លា​កំណាច​មួយ​ក្បាល​ក្នុង​ពិភព​បាល់ទាត់។

​​​ទោះយ៉ាងណា Robben ដែល​ជា​អ្នក​រក​គ្រាប់​ជ័យជម្នះ​ឲ្យ Bayern ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​២០១៣ មិនមាន​ការ​ព្រឺ​ភ័យ​អ្វី​ឡើង​សម្រាប់​ទឹក​លុយ​របស់ PSG។ "Paris បាន​ចំណាយ​លុយ​​ច្រើន​ជាង​ពួក​យើង ប៉ុន្តែ​លុយ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ។ គុណភាព​លើ​ទីលាន​ទើប​​អាច​មាន​គ្រាប់​បាល់។ មាន​ក្រុម​ល្អ​ ទើប​មាន​គ្រាប់​បាល់។  Bayern Munich និង Paris Saint-Germain កំពុង​មាន​៣​ពិន្ទុ​ដូច​គ្នា​ក្នុង​តារាង បន្ទាប់​ពី​ប្រកួត​ទី​១​ឈ្នះ​ដូច​គ្នា។ ចាំ​មើល​យប់​នេះ​នរណា​ឈ្នះ?

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ