ថៅកែហាង សុខចិត្តខាតរាប់ម៉ឺនដុល្លារ បិទទ្វារហាងកន្លះខែ ធ្វើរឿងភ្ញាក់ផ្អើលមួយដល់បុគ្គលិក

  • 2017-09-27 09:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន​អាហារ​ថៃ​មួយ​កន្លែង ស្ថិត​នៅ​រដ្ឋ California សហរដ្ឋអាមេរិក បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត មាន​ការ​ភ្ញាក់ផ្អើល និង​រំជួលចិត្ត​យ៉ាង​ខ្លាំង ដោយសារតែ​ទង្វើ​ដ៏​សប្បុរស​របស់​ម្ចាស់​ភោជនីយដ្ឋាន​នោះ។

កាល​ពី​ថ្ងៃ​អង្គារ ទី១៩ ខែ​កញ្ញា កន្លង​ទៅ​នេះ មេ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង​ឈ្មោះ Chef's Choice Noodle Bar ស្ថិត​ក្នុង​ទីក្រុង Bakersfield បាន​បិទ​ទ្វារ និង​ដាក់​ផ្លាក​នៅ​ខាង​មុខ​ហាង ដើម្បី​ផ្ដល់​ដំណឹង​ថា ពួកគេ​នឹង​បិទទ្វារ​រយៈពេល ២ សប្ដាហ៍។

មូលហេតុ​ដែល​ហាង​ខាងលើ សុខចិត្ត​បិទទ្វារ​រយៈពេល​យូរ បណ្ដាល​ឲ្យ​ខាត​ចំណូល​រាប់​ម៉ឺន​ដុល្លារ​បែប​នេះ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​មេ​ចុងភៅ​របស់​ពួកគេ ធ្វើ​ដំណើរ​វិល​ត្រលប់​ទៅ​ប្រទេស​ថៃ​វិញ ដើម្បី​បាន​ជួបជុំ​ជាមួយ​គ្រួសារ ដែល​ជួប​គ្នា​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

មេ​ចុងភៅ​រូប​នោះ មាន​ឈ្មោះ​ថា Preeda Piamfa អាយុ ៥៦ ឆ្នាំ បាន​ផ្លាស់​មក​រស់នៅ​សហរដ្ឋអាមេរិក នៅ​ពាក់​កណ្ដាល​ឆ្នាំ១៩៩០។ លោក​បាន​ចាកចេញ​ពី​គ្រួសារ ក្នុង​នោះ​រួម​មាន​ទាំង​ប្រពន្ធ និង​កូន ២ នាក់​ទៀត​ផង ដើម្បី​ធ្វើ​ការ​រក​ប្រាក់​ផ្គត់ផ្គង់​ពួក​គេ​ពី​ចម្ងាយ។

លោក Preeda Piamfa

បើ​គិត​ត្រឹម​ឆ្នាំ២០១១ លោក Preeda បាន​ធ្វើ​ការ​នៅ​រដ្ឋ California អស់​រយៈពេល ១៥ ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​បាន​ទៅ​ផ្ទះ ដើម្បី​ជួបជុំ​ប្រពន្ធ​កូន​ម្ដង​ឡើយ ដូច្នេះ​ហើយ​ទើប​ម្ចាស់​ភោជនីយដ្ឋាន​ចិត្ត​ធម៌​ខាងលើ សុខចិត្ត​ធ្វើ​រឿង​គួរ​ឲ្យ​សរសើរ​បែប​នេះ ដោយ​មិន​គិត​ពី​ការ​ខាតបង់​ឡើយ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង