និស្សិត​សាកលវិទ្យាល័យ ​ន័រតុន ​ធ្វើ​ការ​តាំង​បង្ហាញ​ស្នាដៃ​បង្កើត​ថ្មី

  • 2017-09-28 03:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​សាកលវិទ្យាល័យ​ន័រតុន​បាន​រៀបចំ​កម្មវិធី​មួយ​ដែល​​មាន​ឈ្មោះ​ថា ​ពិព័រណ៍​ស្នាដៃ​និស្សិត ​ដែល​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ឲ្យ​និស្សិត​មាន​ឱកាស​បង្ហាញ​​ស្នាដៃ​​សម្រេច​បាន​ សម្រាប់ការ​បង្កើតគម្រោងផ្សេងៗ​ពី​មុខ​ជំនាញសិក្សា​។

មាន​​ស្នាដៃ​ជាច្រើន​មាន​ដូចជា​ផ្នែក ស្ថាបត្យកម្ម សំណង់​ស៊ីវិល អេឡិចត្រូនិក រចនា​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្នែក​កុំព្យូទ័រ​វិទ្យា និង​វិទ្យាសាស្ត្រ​សុខាភិបាល ដើម្បី​បង្ហាញ​សាធារណជន​អាច​ចូលទៅ​ទស្សនា។

ពិព័រណ៌​ស្នាដៃ​​និស្សិត​ន័រតុន​នឹង​ធ្វើឡើង​រយៈ​ពេល​ ៣ ថ្ងៃ​ពី​​ថ្ងៃ​ទី​ ២៧ រហូត​ដល់​ថ្ងៃ​ទី​ ២៩ ខែ​កញ្ញា​ឆ្នាំ២០១៧​ ដោយ​ឡែក​ចំពោះ​ផ្នែក​ស្ថាបត្យកម្ម​និង​សំណង់​ស៊ីវិល​និង​បន្ត​រយៈពេល​មួយ​សប្ដាហ៍​។

+ផ្នែក​អេឡិចត្រូនិក

+ផ្នែក​សំណង់​ស៊ីវិល

+ផ្នែកស្ថាបត្យកម្ម

ចុចអាន​បន្ត៖

-បាខែមអាស៊ាន ២០១៧ ធ្វើ​នៅ​​សាលា​តិចណូ​ ជិត​ត្រឡប់មកវិញហើយ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី