Arsenal ស៊ី​ផុយ​ Borisov​ ក្រៅ​ដី​នៅ​ពាន Europa League

  • 2017-09-29 01:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាំ​ភ្លើង​ធំ​ Arsenal ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ពាន UEFA Europa League វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ H ដោយ​យក​ឈ្នះ​ BATE Borisov ៤​ទល់​នឹង​២។

ការ​ប្រកួត​យប់​មិញ​ចាប់​ផ្ដើម​ប្រមាណ​ ៩​នាទី Theo Walcott រក​គ្រាប់​ឲ្យ​ Arsenal នាំ​មុខ​ម្ចាស់​ផ្ទះ​បាន​មុន​ ១-០ មុន​ពេល​ដែល​​កីឡាករ​ល្បឿន​លឿន​ដដែល​រក​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​២២​ជា​ការ​ស៊ុត​ដាច់​ចង្កេះ​អ្នក​ចាំ​ទី​បញ្ចូល​ទី​យ៉ាង​ល្អ។​

លុះ​ដល់​នាទី​២៥​ក្រុម​លោក​ Wenger បន្ថែម​បាន​មួយ​គ្រាប់​ទៀត​ជា​ការ​ស៊ុត​របស់ Rob Holding បន្ទាប់​ពី​ Walcott លើក​បាន​ជ្រុង។ រំលង​បាន​៣​នាទី​ពោល​គឺ​នាទី​២៨​ Borisov តាម​បាន​មួយ​គ្រាប់​វិញ​ជា​ការ​តែត​របស់​ ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប​ Mirko Ivanic។

នៅ​វគ្គ​ទី​ពីរ​នាទី​៤៨​ក្រុម​លេខ​៥​មក​ពី​អង់គ្លេស​បាន​កាដូ​បាល់​ប៉េណាល់​ទី​មួយ​គ្រាប់​ហើយ​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ដោយ​ Olivier Giroud ប៉ុន្តែ​នាទី​ ៦៧​ ខ្សែ​បម្រើ​បេឡារូស​ Mikhail Gordeychuk ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​សប្បាយ​ចិត្ត​ម្ដង​ទៀត​ក្រោយ​ស៊ុត​ទម្លុះ​អ្នក​ចាំទី​ Cech បាន​សម្រេច។ ចប់​ការ​ប្រកួត​ Borisov ២-៤ Arsenal៕

អត្ថបទ៖ វីរ៉ុត

អត្ថបទពេញនិយម