រំជួលចិត្ត ពេលដឹងបំណង​ប្រាថ្នា​ចុងក្រោយបំផុត​របស់​លោក​តា វណ្ណ ម៉ូលីវណ្ណ!

  • 2017-10-01 04:41:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​វណ្ណ ម៉ូលីវណ្ណ ជា​ស្ថាបត្យករ​ដ៏​ល្បី​របស់​ខ្មែរ មាន​បណ្ដាំ​ជាច្រើន​នៅ​ពេល​លោក​នៅ​មាន​ជីវិត​។

លោកបណ្ឌិត មីសែល ត្រាណេ

តាម​លោក​បណ្ឌិត មីសែល ត្រាណេ អ្នក​បុរាណវិទ្យា​និង​លោក​ស៊ើ គង់ អតីត​អគ្គ​នាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា កាល​លោក​វណ្ណ ម៉ូលីវណ្ណ នៅ​មាន​ជីវិត​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​លោក​គឺ​ការ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ការពារ​សម្បត្តិ​វប្បធម៌​និង​បេតិកភណ្ឌ​ជាតិ​នៅ​តំបន់​ប្រាសាទ​អង្គរ។

អាជ្ញាធរ​ជាតិ​អប្សរា ដែល​កកើត​ដំបូង​នៅ​ឆ្នាំ ១៩៩១ និង​ទទួល​ព្រះរាជក្រឹត្យ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដោយ​ព្រះមហាក្សត្រ​នៅ​ឆ្នាំ ១៩៩៥ នោះ​គឺ​ដើម្បី​ការពារ​និង​អភិរក្ស​ប្រាសាទ​បុរាណ​រាប់​ពាន់​នៅ​តំបន់អង្គរ​​ដែល​រងគ្រោះ​នៅ​សម័យ​សង្គ្រាម និង​ការអភិវឌ្ឍន៍​កេរមរតក​ដ៏​មាន​តម្លៃ​របស់​បុព្វបុរស​ខ្មែរ​នៅ​គង់​វង់​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

បំណង​ដ៏​ធំ​​មួយ​ទៀត​គឺ​លោក​ចង់​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​ស្ថាបត្យកម្ម​របស់​ប្រទេស​កម្ពុជា​ដូចជា​ការ​សាងសង់​ពហុកីឡដ្ឋាន​ជាតិ និង​​សំណង់​​អាគារ​ចាស់ៗ​ដែលសល់ពី​មុន​ ​ហើយ​​លោក​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ថែរក្សា​ការពារ​កុំ​ឲ្យ​បាត់បង់។

រាយការណ៍៖ ថោ ច័ន្ទឬទ្ធិ